កម្លាំង​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ ពី​បទ​លួច​ស្នាក់​នៅ​ខុសច្បាប់​(​ទិដ្ឋាការ​ស្នាក់​នៅ​ផុត​សុពលភាព​រយៈពេល​១០៨​ថ្ងៃ​)

14-January-2020 | ដោយ ពលមនសិការ

សៀមរាប​៖​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បាន​នាំ​ខ្លួន​ជនបរទេស​ម្នាក់​ មក​សាកសួរ​នៅ​ការិយាល័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់​ ស្នាក់​នៅ​តាម​ទី​សាធារណៈ​ នៅ​ចំណុច​សួនច្បារ​មាត់​ស្ទឹង​សៀមរាប​ ស្ថិត​នៅ​ភូមិ​ មណ្ឌល​១​ សង្កាត់​ ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ជនបរទេស​រូប​នេះ​ឈ្មោះ​ OCLAIR​ DEAN​ PHILLIP​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​០៤-១០-១៩៧១​ ជន​ជាត​ អា​មេ​រិ​ក​ ទិដ្ឋាការ​ស្នាក់​នៅ​ផុត​សុពលភាព​តាំងពី​ថ្ងៃ​ទី​២៨​ កញ្ញា​ ២០១៩​។​

​ប្រភព​ដដែល​បន្ត​ថា​ ជនបរទេស​ខាងលើ​ បាន​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៨​ សីហា​ ២០១៩​ តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ មក​ស្នាក់​នៅ​ចំណុច​សួនច្បារ​មាត់​ស្ទឹង​សៀមរាប​ រយៈពេល​ប្រហែល​២-៣​ថ្ងៃ​មក​ហើយ​។​ ជនបរទេស​រូប​នេះ​មិន​ព្រម​សហការ​ផ្តល់​ចម្លើយ​ជូន​សមត្ថកិច្ច​យើង​ទេ​។​

​បច្ចុប្បន្ន​ ជនបរទេស​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    20532277

  • ថ្ងៃនេះ9101
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67941
  • ខែនេះ89821
  • ឆ្នាំនេះ89821
  • សរុប20532277