សៀមរាប៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ខេត្តសៀមរាបបានពិនិត្យសាកសពករណី ជនជាតិបារាំងម្នាក់ស្លាប់ កាលពីវេលាម៉ោង១៧និង២១នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់សង្គ្រោះបន្ទាន់នៃបន្ទីរពេទ្យរ៉ូយ៉ាល់ខេត្តសៀមរាប។
តាមរយៈការសាកសួររបស់សមត្ថកិច្ច គ្រូពេទ្យប្រចាំការនៃមន្ទីរពេទ្យរ៉ូយ៉ាល់ បានអោយដឹងថា ជនរងគ្រោះបានធ្វើដំណើរមកលេងជាមួយប្រពន្ធ តែពីរនាក់ ស្នាក់នៅក្នងសណ្ឋាគារ សាអែមសៀមរាប លុះម៉ោងប្រហែលដប់ពីរយប់ ត្រូវថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះមានសភាពមិនស្រួលខ្លួនខ្លាំង ក៏ខាងសណ្ឋាគារ បាន ហៅពេទ្យរ៉ូយ៉ាល់មកទទួលព្យាបាល លុះមកដល់មន្ទីរពេទ្យ ជនរងគ្រោះមានសភាពមិនស្រួលខ្លាំងក៏សម្រេចចិត្តបញ្ជូនជនរងគ្រោះទៅប្រទេសថៃ តាមជើងយន្តហោះ លុះដឹកបានជិតដល់ជនរងគ្រោះ មានសភាពដង្ហក់ខ្យល់ខ្លាំង តម្រូវការជួយសង្គ្រោះផ្លូវដង្ហើម ក៏ដឹកមកវិញដើម្បីសង្គ្រោះ លុះមកដល់ជួយបានបន្តិច ជនរងគ្រោះបានស្លាប់ភ្លាមទៅ។
តាមរយៈរបាយការណ៍ពិនិត្យនៃមន្ទីរពទ្យបានថតសួត ជនរងគ្រោះ ឃើញថា សួតត្រូវមេរោគស៊ីអស់មួយចំហៀង នៅសល់មួយចំហៀងទៀត អស់ពាក់កណ្តាលបេះដូងអ្នកជំងឺ ត្រូវបញ្ចូលរុំស័រ ដើម្បីដំណើរការតាំងពីនៅប្រទេសបារាំងមកម្លេះ។
ជនរងគ្រោះឈ្មោះ KANDIL ABDERRAHMAE ភេទប្រុស អាយុ ៦៨ឆ្នាំ លិខិតឆ្លងដែនលេខ ១៣CP៦២៦៣៥។ តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានបញ្ជាក់ថា ជនបរទេសរូបនេះ បានស្លាប់ដោយសារ រលាកសួតធ្ងន់ធ្ងរ ពុំមានពាក់ព័ន្ធនិងបទល្មើស អត្តឃាតឬឃាតកម្មឡើយ។
ចំណែកសាកសព ក្រុមគ្រួសារសំណូមពរ រក្សាសពនៅមន្ទីរពេទ្យរ៉ូយ៉ាល់ រងចាំកូនមកដល់ ពីប្រទេសថៃនិងបារាំងដើម្បីចាត់ចែងបន្ត ៕