អគ្គិភ័យ​លែ​ប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ គ្មាន​សល់​ដោយ​ពុំ​ដឹង​មូលហេតុ​នៅ​ស្រុក​មុខកំពូល​

15-January-2020 | ដោយ ពលមនសិការ

កណ្ដាល​៖​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ ត្រូវ​អគ្គិភ័យ​លែ​ប​ត្របាក់​គ្មាន​សល់​ ដោយ​ពុំ​ដឹង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​។​ ហេតុការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង​នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​ពាម​ ឃុំ​រកា​កោង​១​ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

​មន្ដ្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​អគ្គិភ័យ​លែ​ប​ត្របាក់​គ្មាន​សល់​មាន​ចំនួន​២​ខ្នង​ ទី​១​ជា​របស់​ឈ្មោះ​ ប្រាក់​ សាន​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ ជញ្ជាំង​ក្ដា​ ទទឹង​៦​ម៉ែត្រ​ បណ្ដោយ​៨​ម៉ែត្រ​ និង​ទី​២​ជា​របស់​ឈ្មោះ​ រឿង​ ខន​ ភេទ​ស្រី​ អាយុ​៨០​ឆ្នាំ​ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ស្លឹក​ទទឹង​៥​ម៉ែត្រ​ បណ្ដោយ​៦​ម៉ែត្រ​។​ ដោយឡែក​ទ្រព្យសម្បត្ដិ​ដែល​នៅ​ក្នុង​រង​ការ​បាត់បង់​មាន​៖​ ទូរ​៣​គ្រឿង​ ,​ម៉ាស៊ីនបោកខោអាវ​១​គ្រឿង​ និង​ប្រាក់​ដុល្លារ​ចំនួន​៥,០០០​ដុល្លារ​សហរដ្ឋអាមេរិក​ (​ទ្រព្យសម្បត្តិ​ទាំង​អស់នេះ​ គឺជា​របស់​ឈ្មោះ​ ប្រាក់​ សាន​)​។​

​ប្រភព​ដដែល​បន្ដ​ថា​ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា​មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ ភ្លាម​កម្លាំង​នគរបាល​ស្រុក​មុខកំពូល​បាន​ចេញ​រថយន្ដ​សង្គ្រោះ​ និង​ពន្លត់​អគ្គិភ័យ​ចេញ​អន្ដរាគមន៍​ពន្លត់​ តែ​ដោយ​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​តូច​ចង្អៀត​ រថយន្ដ​មិន​អាច​ទៅ​ដល់​ចំណុច​កើតហេតុ​បាន​ទេ​។​

​ចំពោះ​ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​ ពុំ​ទាន់​ដឹង​ថា​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ព្រោះ​ម្ចាស់ផ្ទះ​មិន​នៅ​ ដោយ​គាត់​ទៅ​ដេក​នៅ​ឯ​ផ្សារ​មុខ​វត្ត​ជ្រឹង​ ៕


ចំនួនអ្នកទស្សនា

    20535277

  • ថ្ងៃនេះ12101
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70941
  • ខែនេះ92821
  • ឆ្នាំនេះ92821
  • សរុប20535277