ជនបរទេស​ ចំនួន​០៥​នាក់​ សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​បញ្ជូន​ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​

15-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០​នឹង​៣០​នាទី​ មាន​ជនបរទេស​ ចំនួន​០៥​នាក់​ប្រុស​ មាន​០២​សញ្ជាតិ​ បាន​មក​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ គោលបំណង​ សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​បញ្ជូន​ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ព្រោះ​ពួក​គេ​ស្នាក់​នៅ​លើស​ទិដ្ឋាការ​ និង​គ្មាន​លទ្ធភាព​បង់ថ្លៃ​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ឲ្យ​ដឹង​ថា​ជនបរទេស​ទាំង​៥​នាក់​នោះ​រួម​មាន​ទី​១.​ឈ្មោះ​ KULDEEP​ SINGH​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ឥណ្ឌា​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃ​ទី​០៩.១០.២០១៩​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ (​ទិដ្ឋាការ​ស្នាក់​នៅ​ផុតកំណត់​នៅ​ថ្ងៃ​ទី​០៩.១១.២០១៩)​ គោលបំណង​ធ្វើការ​។​ ទី​២.​ឈ្មោះ​ SARKAR​ ASIM​ KUMAR​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ឥណ្ឌា​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃ​ទី​១០.០៩.២០១៩​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ (​ទិដ្ឋាការ​ស្នាក់​នៅ​ផុតកំណត់​នៅ​ថ្ងៃ​ទី​១០.១០.២០១៩)​ គោលបំណង​ធ្វើការ​។​ ទី​៣.​ឈ្មោះ​ MONDAL​ SUBAL​ CHANDRA​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ឥណ្ឌា​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃ​ទី​១០.០៩.២០១៩​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ (​ទិដ្ឋាការ​ស្នាក់​នៅ​ផុតកំណត់​នៅ​ថ្ងៃ​ទី​១០.១០.២០១៩)​ គោលបំណង​ធ្វើការ​។​ ទី​៤.​ឈ្មោះ​ SINGHA​ CHIRANJIT​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ឥណ្ឌា​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃ​ទី​១០.០៩.២០១៩​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ (​ទិដ្ឋាការ​ស្នាក់​នៅ​ផុតកំណត់​នៅ​ថ្ងៃ​ទី​១០.១០.២០១៩)​ គោលបំណង​ធ្វើការ​។​ ទី​៥.​ឈ្មោះ​ ROONEY​ MARCKERRIGAN​ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ ជនជាតិ​អា​មេ​រិ​ក​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ​២០០៨​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ គោលបំណង​ធ្វើការ​។​

​លោក​ប្រធាន​ការិយាល័យ​បន្ត​ថា​ បច្ចុប្បន្ន​ជនបរទេស​ខាងលើ​គ្មាន​ការងារ​ធ្វើ​ ដើរ​ដេក​អនាថា​តាម​ទី​សាធារណៈ​ និង​ស្នាក់​នៅ​លើស​ទិដ្ឋាការ​ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20532667

  • ថ្ងៃនេះ9491
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68331
  • ខែនេះ90211
  • ឆ្នាំនេះ90211
  • សរុប20532667