បន្ទាយមានជ័យ៖ នាយករង នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុកាលពីវេលាមោង១០នឹង១០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចស្ពានទី៤ស្ថិតភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សំ សុខា ភេទប្រុស ជានាយករងនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោគខេត្តបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានបើកបររថយន្តម៉ាក TOYOTA Camry បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2X-3613 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានបុកពីក្រោយ រថយន្តធុនធំ១គ្រឿង ដែលមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នាបណ្តាលជនរងគ្រោះស្លាប់ ចំណែករថយន្តធុនធំបានបើកគេចខ្លួនបាត់។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើកើតឡើងដោយរថយន្តCamryបាឡែន បើកបរក្នុងល្បឿនលឿនទៅបុករថយន្តធំពីក្រោយ និងខូចខាតរថយន្តត្រូវបានយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។ចំណែករថយន្តធុនធំដែលគេចខ្លួនកំពុងស្រាវជ្រាវរកចាប់ដើម្បីអនុវត្តតាមច្បាប់៕