សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ផ្តល់​មេធាវី​ជួយ​ការពារ​កី្ត​ដល់​អ្នក​សារព័ត៌មាន​ មាន​ក្រម​សីល​ធ​ម៍​

16-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ផ្តល់​កិត្តិយស​ក្នុង​ពិធី​សំណេះសំណាល​ និង​ ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នក​សារព័ត៌មាន​លើក​ទី​៤​ នៅ​ពិព័រណ៍​កោះ​ពេជ្រ​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ មានការ​ព្រួយបារម្ភ​ចំពោះ​បងប្អូន​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​តូច​ជា​ពិសេស​មក​ពី​បណ្តាញ​សង្គម​ហ្វេ​សបុ​គ​ (facebook)​ ដែល​តាំងខ្លួន​ធ្វើ​ជា​ចៅ​កែខ្លួន​ឯង​ ចាងហ្វាង​និពន្ធ​ខ្លួនឯង​ ជា​អ្នក​ថត​ខ្លួនឯង​ និង​ជា​អ្នក​ផ្សាយ​ខ្លួនឯង​ ហើយ​ចាប់​ប​ផ្តើម​ចេញ​ព័ត៌មាន​ជេរ​បញ្ចោរ​ អ​សីលធម៌​ បំពាន​សិទ្ធិ​ និង​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូ​របស់​អ្នក​ដទៃ​។​

​ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ត្រូវ​មាន​វិជ្ជាជីវៈ​ និង​មាន​ក្រមសីលធម៌​ខ្ពស់​សមជា​អ្នក​សារព័ត៌មាន​អាជីព​ គឺ​រាល់​នូវ​ការ​ចេញ​ព័ត៌មាន​ត្រូវ​តែ​ពិត​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាព​ពិតប្រាកដ​ក​នៅ​ក្នុង​សង្គម​។​ ប្រសិនបើ​ចង់អោយ​អ្នក​ដទៃ​គោរព​សិទ្ធិ​អ្នក​សារព័ត៌មាន​ លុះត្រាតែ​អ្នក​សារព័ត៌មាន​ខ្លួនឯង​គោរព​សិទ្ធិ​អ្នក​ដទៃ​ដូច​គ្នា​ ព្រោះ​សិទ្ធិ​សេរីភាព​ និង​ផ្លូវច្បាប់​គឺ​ស្មើ​គ្មា​។​

​តាម​រយៈ​ការ​ស្នើ​សុំ​មេធាវី​ការពារ​ក្តី​អ្នក​សារព័ត៌មាន​ គឺ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​ផ្តល់​មេធាវី​ផ្ទាល់ខ្លួន​របស់​សម្តេច​ ដើម្បី​ការពារ​បងប្អូន​អ្នក​សារព័ត៌មាន​តាម​ផ្លូវច្បាប់​នៅ​ពេល​មាន​បណ្តឹង​នៅ​តុលាការ​ ទៅ​តាម​អង្គហេតុ​ និង​អង្គច្បាប់​ដែល​សម​ស្រប​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ចាត់តាំង​ លោក​ គី​ តិច​ ដែល​ជា​ប្រធាន​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ទទួលខុសត្រូវ​សិក្សា​ពី​បញ្ហា​ទាក់ទង​នឹង​ការ​ការពារ​ក្តី​ឲ្យ​អ្នក​សារព័ត៌មាន​ដែល​ចេញផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវ​ត្រឹមត្រូវ​។​ ប៉ុន្តែ​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​ចេញផ្សាយ​ជា​ការ​ជេ​បញ្ជោ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ បំភ្លៃ​ការ​ពិត​ គឺ​មេធាវី​មាន​សិទ្ធិ​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ពី​អ្នក​សារព័ត៌មាន​ទាំងនោះ​បាន​។​

​សម្តេច​តេ​ជោ​ បាន​លើកទឹកចិត្ត​អោយ​អ្នក​ព័ត៌មាន​ទាំងឡាយ​ហ៊ាន​បញ្ចេញ​ព័ត៌មាន​ច្បាស់​ពិតប្រាកដ​ដែល​ជា​អំពើ​អសកម្ម​,​ ភាព​មិន​ប្រក្រតី​ និង​ អំពើ​ពុក​រលួយ​ ។​

​ដើម្បី​រំ​ឮ​ក​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ប្រតិបត្តិ​ការងារ​ដោយ​មានការ​ទទួលខុសត្រូវ​ខ្ពស់​ ដោយ​គោរព​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ​ត្រឹមត្រូវ​ សម្តេច​តេ​ជោ​ ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ផ្តល់​នូវ​ពាក្យស្លោក​គន្លឹះ​ដ៏​សំខាន់​មួយ​ដល់​អ្នក​សារព័ត៌មាន​គឺ​ «​អ្នក​សារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ​ កុំ​ភ្លៃ​ការ​ពិត​»៕​

 

ចំនួនអ្នកទស្សនា

    20534557

  • ថ្ងៃនេះ11381
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70221
  • ខែនេះ92101
  • ឆ្នាំនេះ92101
  • សរុប20534557