ភ្នំពេញ៖ អគ្គលេខាដ្ឋានព្រឹទ្ធសភា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា បណ្ណាល័យព្រឹទ្ធសភាបើកបម្រើការងារជាធម្មតា ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ រៀងរាល់ព្រឹកចាប់ពីម៉ោង០៧៖០០នាទី រហូតដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤៖០០នាទី រហូតដល់ម៉ោង១៧៖៣០នាទី និងផ្អាកដំណើរការរៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីពេលជូនដំណឹងនេះតទៅ៕