សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​ កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៩​ និង​ចុះហត្ថលេខា​ លើ​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០២០

17-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តូ​ ឡឹម​ រដ្ឋមន្ត្រីក្រសួង​នគរបាល​ នៃ​សាធារណរដ្ឋ​ សង្គមនិយម​វៀតណាម​ និង​ដោយ​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ បំពេញ​ទស្សនកិច្ច​ការងារ​ នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​ ១៩​ ខែមករា​ ឆ្នាំ​២០២០​ ។​

​ដំណើរ​ទស្សនកិច្ច​នេះ​ គឺជា​ការ​បន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិការ​ទ្វេភាគី​ប្រចាំឆ្នាំ​ រវាង​ក្រសួងមហាផ្ទៃ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ក្រសួងនគរបាល​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៩​ និង​ចុះហត្ថលេខា​ លើ​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០២០​ សម្រាប់​អនុវត្ត​បន្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ដោយ​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​តួនាទី​ និង​ភារកិច្ច​កងកម្លាំង​នគរបាល​ ក្នុង​ការ​ថែរក្សា​សន្តិសុខ​ សុវត្ថិភាព​សង្គម​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ៕

 

ចំនួនអ្នកទស្សនា

    20532377

  • ថ្ងៃនេះ9201
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68041
  • ខែនេះ89921
  • ឆ្នាំនេះ89921
  • សរុប20532377