សៀមរាប៖ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨នឹង៣០នាទី អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង ស្ថិតនៅចំណុច ភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ជី បេងជន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានបញ្ជាក់ថាម្ចាស់ផ្ទះ ឈ្មោះ លឿម ឡោម ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះ ឃាន ភាន អាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
បណ្តាលអោយរងការខូចខាតៈឆេះផ្ទះទំហំ៧ម៉ែត្រ×៨ម៉ែត្រ ផ្ទះឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី កម្ពស់៦ម៉ែត្រ ឆេះអស់ទាំងស្រុង និងសម្ភារៈមួយចំនួនទៀត។ ករណីអគ្គិភ័យកើតឡើងនេះមិនមានគ្រោះថ្នាក់អាយុជីវិតមនុស្សទេ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន៕