ព្រះសីហនុ៖ នៅវេលាម៉ោង១៨នឹង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំកម្លាំងបង្ក្រាបករណីជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១០ នាក់។
មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័ទី១-ឈ្មោះ ពេជ្រ សុផានិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ចំរើន ខួច ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបំរើការនៅខារ៉ាអូខេ, ទី៣-ឈ្មោះ ផាន់ សុវណ្ណារាជ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី៤-ឈ្មោះ អ៊ុ ស្រីណា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែចិន, ទី៥-ឈ្មោះ តាំង ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែចិន, ទី៦-ឈ្មោះ ណុប ច័ន្ទមុន្នី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ឌីស, ទី៧-ឈ្មោះ អ៊ុក ទូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់សក់, ទី៨-ឈ្មោះ សំ សូរសួន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែចិន, ទី៩-ឈ្មោះ ប៉ែន សុវង្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ឌីស និងទី១០-ឈ្មោះ តែម យូម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
កម្លាំងបានចាប់យកវត្ថុតាងរួមមានៈម្សៅសថ្លាចំនួន២៧កញ្ចប់, ម្សៅពណ៌សចំនួន៣ កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម (ថ្នាំគ្រវី) ចំនួន១៩៦ កញ្ចប់, ថ្នាំគ្រាប់ចំនួន ៤បន្ទះ, ដបជក់ចំនួន ១, ម៉ាស៊ីនផលិតថ្នាំញៀនចំនួន ១ ឈុត, រថយន្តចំនួន ២ គ្រឿង, ម៉ូតូចំនួន ៥ គ្រឿង និងទូរស័ព្ទដៃចំនួន ១ គ្រឿង។
នៅថ្ងៃ១៧ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តបានចុះ បង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់បន្ថែមទៀតមានទី១-ឈ្មោះ ម៉ុន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ជា ចាន់ណា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី៣-ឈ្មោះ ផល ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី៤-ឈ្មោះ ថេង ចន្ត្រា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី៥-ឈ្មោះ កែវ ចាន់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី៦-ឈ្មោះ ភឿង ពៅ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី៧-ឈ្មោះ ប៉ឹង សារិ ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យកមានដបជក់ចំនួន ៤, ដែកកេះចំនួន ២, ខ្សៀជក់ចំនួន ១។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តនីតិវិធី៕