អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ចោរលួច​ ០១​នាក់​ ទៅ​តុលាការ​!

18-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ ០១​នាក់​ ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ពាក់ព័ន្ធ​ករណី​ លួច​ (​ទូរស័ព្ទ​ដៃ​)​។​

​ជនសង្ស័យ​ឈ្មោះ​ ថោ​ង​ សា​រឹទ្ធ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២០​នឹង​៣០​នាទី​ នៅ​ចំណុច​ បន្ទប់​លេខ​៣០២​ ជាន់​ទី​២​ ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​មុន​ពេល​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​ ជនសង្ស័យ​ ខាងលើ​ បាន​ធ្វើ​សកម្មភាព​ដើរ​មើល​នៅ​តាម​បន្ទប់​ជួល​ ចំណុច​ខាងលើ​ ស្រាប់តែ​ដើរ​ដល់​មុខ​បន្ទប់​លេខ​៣០២​ ជាន់​ទី​២​ ឃើញ​ទ្វារ​បន្ទប់​ចំហរ​ ហើយ​ម្ចាស់​បន្ទប់ដេក​លក់​ ភ្លាម​នោះ​ រូបគេ​បាន​ដើរ​លបៗ​ចូល​ ទៅ​ក្នុង​បន្ទប់​នោះ​ លួច​យក​បាន​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ ម៉ាក​ Bingo​ ពណ៌​ខ្មៅ​ ទុក​លើ​តុ​មុខ​ទូរទស្សន៍​ ខណៈ​ពេល​នោះ​ស្រាប់តែ​ម្ចាស់​បន្ទប់​ភ្ញាក់​ដឹងខ្លួន​ទាន់​ស្រែក​ឆោ​រ​ឡោ​ រូបគេ​បាន​រត់គេច​ខ្លួន​ ចុះ​ដល់​ដល់​ជាន់​ផ្ទាល់​ដី​ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ឃើញ​ហេតុការណ៍​បាន​ដេញ​ ផ្អើល​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌមានជ័យ​ ដែល​នៅ​ក្បែរ​នោះ​ឃើញ​ បាន​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។​ ជនសង្ស័យ​ ខាងលើ​ បាន​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ថា​ កាល​អំឡុង​ឆ្នាំ​២០១៤​ កន្លង​មក​ រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​សរ​ មួយ​ឆ្នាំ​កន្លះ​ ពី​បទ​ ទទួលផល​ចោរកម្ម​ ៕


ចំនួនអ្នកទស្សនា

    20531957

  • ថ្ងៃនេះ8781
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67621
  • ខែនេះ89501
  • ឆ្នាំនេះ89501
  • សរុប20531957