ក្រសួង​ការ​បទេស​បង្ហាញ​ លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ (AMM​ Retreat)​ កាលពី​ថ្ងៃ​ទី​១៦-១៧​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ទីក្រុង​ញ៉ា​ចាង​ ប្រទេស​វៀតណាម​

18-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​ អន្តរជាតិ​ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នៅ​ថ្ងៃ​ទី​១៦​និង​១៧​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ទីក្រុង​ញ៉ា​ចាង​ ប្រទេស​វៀតណាម​។​

​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​គាំទ្រ​មូលបទ​ «​ភាព​ស្អិតរ​មួ​ត​ និង​ការ​ឆ្លើយ​តប​»​ របស់​វៀតណាម​ ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​ និង​អាទិភាព​ចម្បង​ចំនួន​៥​ ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​ អាស៊ាន​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​កត់សម្គាល់​នូវ​ឯកសារ​សម​ទ្ធិ​ផល​សំខាន់ៗ​ ដែល​បាន​ ដាក់​ចេញ​ដោយ​វៀតណាម​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ដែល​ស្រប​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ ប្រធាន​អាស៊ាន​មុនៗ​ ដើម្បី​សម្រេច​គោលដៅ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​។​

​ក្នុង​ឱកាស​កិច្ចប្រជុំ​ចង្អៀត​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​ពិភាក្សា​នូវ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ បន្ត​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​ និង​៣៦​ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ប្រធាន​ ជា​ពិសេស​វិធីសាស្ត្រ​ ដើម្បី​ជំរុញ​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ ស្តី​ពី​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន​ និង​បញ្ហា​តំបន់​និង​អន្តរជាតិ​នានា​ ដែល​ជា​ប្រយោជន៍​ និង​កង្វល់​រួម​របស់​អាស៊ាន​។​

​ចំពោះ​ការ​កសាង​សហគមន៍​អាស៊ាន​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ ស្តី​ពី​វិធីសាស្ត្រ​ដើម្បី​ធ្វើ​ឲ្យ​បាន​សម្រេច​ពេញលេញ​ នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​ ។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ រំពឹង​នូវ​លទ្ធផល​នៃ​ការ​ពិនិត្យ​ឡើង​វិញ​ពាក់កណ្តាល​អាណត្តិ​នៃ​ចក្ខុវិស័យ​ សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​ និង​ផែនទី​លម្អិត​នៃ​សហគមន៍​ទាំង​បី​ នៅ​ក្នុង​ឆ្នាំ​២០២០​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ក៏​បាន​ប្រកាន់​យក​នូវ​វិធីសាស្ត្រ​សម្លឹង​មើលទៅ​មុខ​ ដោយ​បាន​ផ្តួចផ្តើម​ការ​ពិភាក្សា​លើ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥​ ហើយ​និង​វិស័យ​ដែល​មាន​សារៈសំខាន់​សម្រាប់​សមាហរណកម្ម​អាស៊ាន​ រួម​ទាំង​កា​រលើ​កម្ពស់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ក្នុង​តំបន់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ កា​រត​ភ្ជាប់​អាស៊ាន​ សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​ការ​អភិវឌ្ឍ​វិស័យ​ ប​ចេ្ច​ក​វិទ្យា​យ៉ាង​ឆាប់រហ័ស​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​ ទីក្រុង​វៃឆ្លាត​ សន្តិសុខ​ប្រព័ន្ធ​ អ៊ិ​ន​ធឺ​ណិ​ត​ ការ​លើកកំពស់​ស្ត្រី​ និង​សមភាព​យេ​ន​ឌ័​រ​ ការ​ប្រែប្រួល​អាកាសធាតុ​ ផ្សែង​អ័ព្ទ​ឆ្លង​ដែន​ និង​បញ្ហា​សន្តិសុខ​មិនមែន​ប្រ​ពី​ណី​ដទៃ​ទៀត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ឆ្លៀតឱកាស​ជម្រាប​ជូន​កិច្ចប្រជុំ​ចង្អៀត​ អំពី​អាទិភាព​កម្ពុជា​នៅ​ក្នុង​ អាស៊ាន​សម្រាប់​ឆ្នាំ​២០២០​។​ ពាក់ព័ន្ធ​នឹង​សសរស្តម្ភ​នយោបាយ​សន្តិសុខ​អាស៊ាន​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា​ ក្នុង​នាម​ជា​ប្រទេស​ដែល​ផ្តួចផ្តើម​និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ កម្ពុជា​ជា​និច្ច​ជា​កាល​ បេ្ត​ជ្ញា​ចិត្ត​ជួយ​មជ្ឈមណ្ឌល​ ឱ្យ​ដំណើរការ​បាន​ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ នៃ​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ និង​បាន​លើកទឹកចិត្ត​ ដោយ​មជ្ឈមណ្ឌល​មា​នវ​ឌ្ឍ​ភាព​ជា​វិជ្ជមាន​ ក្នុង​ការ​កសាង​សមត្ថភាព​ស្ថាប័ន​ និង​ពង្រីក​ដំណើរការ​នៅ​ឆ្នាំ​២០១៩​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​សង្កត់ធ្ងន់​ថា​ ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​ប្រទេស​ ដៃគូ​សន្ទនា​អាស៊ាន​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​ និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន​។​ ក្នុង​ន័យ​នេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់​ នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២០​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ អាស៊ាន​លើក​ទី​៣៦​ នៅ​ដា​ណា​ង​ ប្រទេស​វៀតណាម​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​ពិភាក្សា​ ពី​សំណើ​របស់​សហរដ្ឋអាមេរិក​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ ទី​១៤​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​ឡាស​វេ​ហ្គា​ស​ សហរដ្ឋអាមេរិក​។​

​ឆ្នាំ​២០២០​ ជា​ឆ្នាំ​ដែល​មាន​សារៈសំខាន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន​ និង​អង្គការ​ សហប្រជាជាតិ​ ហើយ​ក៏​ជា​ខួប​៧៥​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការសហប្រជាជាតិ​។​ ក្នុង​ន័យ​នេះ​ រដ្ឋមន្ត្រី​ ការ​បរទេស​អាស៊ាន​ បាន​គាំទ្រ​នូវ​សំណើរ​របស់​វៀតណាម​ ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​ខែមករា​ ឆ្នាំ​២០២០​ ក្នុង​ការ​រៀប​ ចំ​ឱ្យ​អាស៊ាន​បាន​ជម្រាប​ជូន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ពី​ប្រធានបទ​ "​កិច្ច​សហ​-​ ប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ​ និង​អង្គការ​តំបន់​ និង​អនុ​តំបន់​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​សន្តិសុខ​អន្តរជាតិ​៖​ តួនាទី​របស់​អាស៊ាន​"​ នៅ​ក្នុង​ខែមករា​ ឆ្នាំ​២០២០​ នេះ​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​។​

​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​បញ្ហា​ក្នុង​តំបន់​ និង​អន្តរជាតិ​ដែល​លេចធ្លោ​ មួយ​ចំនួន​ ដោយ​សង្កត់ធ្ងន់​ទៅ​លើ​បញ្ហា​ដូច​ខាងក្រោម​៖
•​ ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​កត់សំគាល់​វឌ្ឍនភាព​ នៃ​កិច្ច​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​រវាង​ មី​យ៉ា​ន់​ម៉ា​និង​បង់​ក្លា​ដែ​ស​ ចំពោះ​ដំណើរការ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជន​បាត់បង់​ ទីលំនៅ​នៅ​រដ្ឋ​រ៉ា​ខា​ញ​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ក៏​បាន​វាយតម្លៃ​ខ្ពស់​ដល់​កិច្ច​ខិតខំ​ ប្រឹងប្រែង​របស់​អគ្គលេខាធិការ​អាស៊ាន​ ក្នុង​ការ​ដឹកនាំ​ការ​អនុវត្ត​អនុសាសន៍​នៃ​ការ​វាយតម្លៃ​ សេចក្តី​ត្រូវការ​បឋម​ ហើយ​បាន​ទន្ទឹងរង់ចាំ​មើល​ការ​អនុវត្ត​នូវ​ការ​វាយតម្លៃ​ពី​តម្រូវការ​គ្រប់​ ជ្រុងជ្រោយ​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​បង្ហាញ​ពី​ការ​ត្រៀម​រួចរាល់​របស់​អាស៊ាន​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ ឱ្យ​បាន​ឆាប់រហ័ស​ មាន​សុវត្ថិភាព​ និង​មាន​សណ្តាប់ធ្នាប់​។​
•​ ​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​គូសបញ្ជាក់​អំពី​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិការ​ និង​កិច្ច​ពិគ្រោះ​យោបល់​រវាង​អាស៊ាន​ និង​ចិន​ ជា​ពិសេស​ការ​បញ្ចប់​ ការ​ពិភាក្សា​ជុំ​ទី​១​ និង​ការ​ចាប់ផ្តើម​ពិភាក្សា​ជុំ​ទី​២​ នៃ​សេចក្តី​ព្រាង​អត្ថបទ​ចរចា​តែ​មួយ​ នៃ​ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​គូសបញ្ជាក់​ពី​ សារៈសំខាន់​នៃ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​ ស្តី​ពី​ការ​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​
​ចិន​ខាងត្បូង​ (DOC)​ ឱ្យ​បាន​ទាំងស្រុង​ ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​ ។​
•​ ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​រំពឹង​ទុក​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ស្តី​ពី​ភាព​ជា​ដៃគូ​ សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​ (RCEP)​ នៅ​ឆ្នាំ​នេះ​ ដែល​នឹង​រួមចំណែក​បន្ថែម​ទៀត​ ដល់​ កំណើនសេដ្ឋកិច្ច​ និង​វិបុលភាព​ក្នុង​តំបន់​ ។​
​ក្រៅពី​កិច្ចប្រជុំ​ចង្អៀត​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ មាន​ជំនួប​ទ្វេភាគី​ជាមួយ​ ឯកឧត្តម​ ដោ​ន​ ប្រាំ​ម៉ូ​ដ​វី​ណៃ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ​ ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ​ និង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ​ ដែល​ជា​កង្វល់​រួម​ ៕​

 


ចំនួនអ្នកទស្សនា

    20529317

  • ថ្ងៃនេះ6141
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64981
  • ខែនេះ86861
  • ឆ្នាំនេះ86861
  • សរុប20529317