ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ នឹង​បើក​សន្និបាត​បូក​សរុប​ការ​ ងារ​ ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ ឆ្នាំ​២០២០​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​

18-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ នឹង​មាន​រៀបចំ​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ប្រចាំ​ ឆ្នាំ​ ២០១៩​ និង​ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​ ក្រោម​អធិបតីភាព​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ នា​ ថ្ងៃ​ ចន្ទ​ ១១​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ខណ្ឌ​ ជ្រោយ​ ចង្វារ​ រាជធានី​ភ្នំពេញ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ កាលពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២០​ ។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​ សន្និបាត​នេះ​ផ្តោត​លើ​ការ​ត្រួតពិនិត្យ​ វាយតម្លៃ​ និង​ បូក​សរុប​ លទ្ធផល​ ការងារ​ ដែល​ ក្រសួង​ បាន​ សម្រេច​ក្នុង​ឆ្នាំ​២០១៩​ កន្លង​មក​ និង​ដាក់​ ចេញ​ នូវ​ វិធានការ​ ទិស​ ដៅ​ ថ្មីៗ​ ស​ ម្រា​ប់​ អនុវត្ត​បន្ត​ ក្នុង​ឆ្នាំ​ ២០២០​ ដើម្បី​ បំពេញ​ ការងារ​ជូន​ រាជរដ្ឋាភិបាល​ និង​ បំរើ​ ប្រ​ ជា​ជន​ លើ​វិស័យ​ការងារ​ទំនាក់ទំនង​ សម្រប​ សម្រួល​ ជាមួយ​ រដ្ឋសភា​ -​ព្រឹទ្ធសភា​ ការងារ​ផ្សព្វផ្សាយ​ច្បាប់​ ការងារ​ អធិការកិច្ច​ ការ​ ទទួល​ និង​ ដោះ​ ស្រាយ​ បណ្តឹង​ នានា​ សំដៅ​ រួម​ ចំណែក​ ពង្រឹង​ អភិបាលកិច្ច​ ល្អ​ ដែល​ជា​ ឧត្តម​ ប្រយោជន៍​របស់​ សង្គម​ ជាតិ​ ទាំងមូល​។​

​តាម​រយៈ​នៃ​សន្និបាត​ នឹង​ទទួល​បាន​នូវ​ការ​ពិភាក្សា​ស្វែងរក​ធាតុ​ចូល​បន្ថែម​ លើ​ប្រធានបទ​ ចំនួន​៤​ រួម​មាន​ ៖

១-​ការ​ពង្រឹង​ប្រសិទ្ធិ​ភាព​ កិច្ចការ​ទំនាក់​ទំ​ង​ជាមួយ​រដ្ឋសភា​ -​ព្រឹទ្ធសភា​ និង​ផ្សព្វផ្សាយ​ច្បាប់​

២-​ការ​ពង្រឹង​ប្រសិទ្ធភាព​ កិច្ចការរដ្ឋបាល​ និង​ហិរញ្ញវត្ថុ​

៣-​ការ​ពង្រឹង​ប្រសិទ្ធិ​ភាព​ កិច្ចការ​អធិការកិច្ច​ និង​ទទួល​ពាក្យបណ្តឹង​ ដោះស្រាយ​ពាក្យបណ្តឹង​

៤-​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ តាម​រយៈ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​

​លទ្ធផល​ សកម្មភាព​ការងារ​ ក្នុង​ឆ្នាំ​២០១៩​ គឺ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ដើម្បី​អនុវត្ត​ ផែន​ ការ​ យុទ្ធ​ សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ក៏​ដូច​ជា​ការ​បន្ត​អនុវត្តន៍​ទៅ​មុខ​ទៀត​ ក្នុង​នោះ​ ក្រសួង​ទំនាក់​ទំនងជា​ មួយ​ រដ្ឋ​ សភា​ -​ ព្រឹទ្ធសភា​ និង​ អធិការកិច្ច​ បាន​ប្តេជ្ញា​ចិត្ត​ ចូលរួម​ចំណែក​បន្ត​ អនុវត្ត​ យុទ្ធសាស្ត្រ​ ចតុកោណ​ ដំណាក់កាល​ ទី​៤​ ដោយ​ មាន​ កំណត់​ នូ​ វ​ អាទិភាព​ សូចនាករ​ និង​ ក្រប​ ខ័​ណ្ឌ​ ពេល​ វេលា​ ច្បាស់​ លាស់​ សម្រាប់​ អនុវត្ត​ និង​យន្តការ​ សម្រាប់​ តាម​ ដាន​ ត្រួតពិនិត្យ​ និង​ វាយ​ តម្លៃ​ ផ្អែក​លើក​ លទ្ធផល​ ការងារ​ ព្រមទាំង​ មាន​ កំណត់​ ការ​ទទួល​ ខុស​ ត្រូវ​ របស់​ ក្រសួង​-​ស្ថាប័ន​ ទៅ​ តាម​ មុំ​ ឬ​វិស័យ​ នីមួយៗ​ ឲ្យ​ ទទួល​ បាន​ ជោគជ័យ​ ទៅ​ តាម​ ផែនការ​។​

​សមិទ្ធផល​ឆ្នាំ​២០១៩​កន្លង​ទៅ​ គឺជា​លទ្ធផល​ដែល​បាន​កើត​ចេញពី​ ការ​ ចូលរួម​ របស់​មន្ត្រី​ រាជ​ ការ​ គ្រប់​លំដាប់ថ្នាក់​ និង​ កិច្ចសហការ​ណ៍​ពី​ បណ្តា​ ស្ថាប័ន​ ពាក់ព័ន្ធ​ នានា​ ដែល​សុទ្ធតែ​ ជា​ តួអង្គ​ សំខាន់ៗ​ មិន​ អាច​ ខ្វះ​បាន​ ។​ វឌ្ឍនៈភាព​ នៃ​ការងារ​គ្រប់​ផ្នែក​របស់​ក្រសួង​ ពិត​ ជា​បាន​ រួ​ ម​ ចំ​ ណែ​ក​ដ៏​សំខាន់​ ក្នុង​ ការ​ពង្រឹង​ អភិបាលកិច្ច​ ល្អ​ ដែល​ជា​ស្នូល​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ ដើម្បី​កំណើន​ ការងារ​ សមធម៌​ និង​ ប្រសិទ្ធ​ ភាព​ ក្រោម​ ការ​ ងារ​ដឹកនាំ​ ប្រកប​ ដោយ​ បញ្ញាញាណ​ ដ៏​ ឈ្លាស​ វៃ​ របស់​ សម្តេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ ៕​

 

ចំនួនអ្នកទស្សនា

    20532187

  • ថ្ងៃនេះ9011
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67851
  • ខែនេះ89731
  • ឆ្នាំនេះ89731
  • សរុប20532187