លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ បាន​ផ្តល់​អា​នុ​សាសន៍​ ៤​ចំណុច​ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ សមាសភាព​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ក្រសួង​កិច្ចការ​នារី​

18-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ក្រសួង​កិច្ចការ​នារី​ ដែល​ប្រព្រឹត្ត​ទីស្តីការក្រសួង​ នា​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ៧​កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៦​ ខែមករា​ ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​កិត្តិ​សង្គហ​ប​ណ្ឌ​តិ​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ សួរសុខទុក្ខ​ និង​ការ​នឹករលឹក​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជូន​ដល់​មន្ត្រីរាជការ​ទាំងអស់​ ជា​ពិសេស​បងប្អូន​ជានា​រី​ នៃ​ក្រសួង​កិច្ចការ​នារី​ ។​

​លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ សូម​អរគុណ​សន្តិភាព​ និង​សូម​អរគុណ​នូវ​នយោបាយ​ ឈ្នះ​ ឈ្នះ​ របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​ និង​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។​ មាន​សន្តិភាព​ ទើប​ធានា​បាន​នូវ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​សុខសាន្ត​សម្បូរ​ សប្បាយ​ មាន​សន្តិភាព​ទើប​ធានា​ដល់​ការ​ស្ថិតស្ថេរ​ និង​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដែល​បាន​រួមចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​ជីវភាព​ ឋានៈ​ និង​តួនាទី​របស់​ស្ត្រី​កាន់តែ​ប្រសើរ​ឡើង​ ទាំង​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ នយោបាយ​ នៅ​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ និង​អន្តរជាតិ​។​

​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​ ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ ដែល​បាន​លើកកម្ពស់​ និង​ផ្តល់​ឱកាស​ដល់​មន្ត្រីរាជការ​ជានា​រី​បាន​ធ្វើការ​កែសម្រួល​និង​បំពេញបន្ថែម​សមាសភាព​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​របស់​ក្រសួង​កិច្ចការ​នារី​ ។​ ​សកម្មភាព​នេះ​នឹង​រឹតតែ​ជួយ​ជំរុញ​មន្ត្រីរាជការ​ជានា​រី​បាន​រួមចំណែក​កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​ចាត់​ទុក​ “​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​”​។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ក្រសួង​កិច្ចការ​នារី​ ដូច​តទៅ​ ៖
១.​ សមាសភាព​ដែល​បាន​កែសម្រួល​ និង​សមាសភាព​បន្ថែម​ថ្មី​ សូម​ឲ្យ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​។​
២.​ អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​ភារកិច្ច​ លក្ខន្តិកៈ​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ។​
៣.​ ថ្នាក់ដឹកនាំ​ក្រសួង​ជួយ​ផ្តល់​ឱកាស​ ដើម្បី​ឲ្យ​សមាគមនារី​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ផង​ដែរ​ ។​
៤.​ ជម្រុញ​ឲ្យ​ស្ត្រី​ដែល​មាន​តួនាទី​ត្រូវ​បាន​កសាង​ និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ ដោយ​មានការ​ជឿជាក់​ ក៏​ដូច​ជា​ទទួល​បានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ផង​ដែរ​ ៕

 

ចំនួនអ្នកទស្សនា

    20529517

  • ថ្ងៃនេះ6341
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65181
  • ខែនេះ87061
  • ឆ្នាំនេះ87061
  • សរុប20529517