បន្ទាយមានជ័យ៖ ក្មេងស្រី២នាក់នាំគ្នាទៅលេងទឹកប្រឡាយបណ្តាលលង់ទឹកស្លាប់ត្រូវបានរកឃើញវេលាម៉ោង១២រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្នុងប្រឡាយខាងកើតភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក។
ជនរងគ្រោះដែលលង់ទឹកស្លាប់មាន១.ឈ្មោះ ស្នាន់ បូរកាន ភេទស្រី អាយុ១១ឆ្នាំ, ២.ឈ្មោះ ហែវ ណងហ្វា ភេទស្រីអាយុ១១ឆ្នាំ ក្មេងស្រីរងគ្រោះរស់នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគបាលស្រុកភ្នំស្រុកបានប្រាប់ថានៅក្មេងស្រីលង់ទឹកស្លាប់គឺ ក្មេងស្រីទាំងមកលេងទឹកប្រឡាយស្ទឹងស្រែង នៅចំងាយប្រមាណ ២៥០ម៉ែត្រពីភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក។
ហើយឪពុកម្តាយមានកូនសួរអ្នកជិតខាងប្រាប់ថា៖ឃើញលេងប្រឡាយចិនស្ទឹងស្រែង ហើយដោយមិនឃើញកូនមកផ្ទះទៅរកមើលឃើញតែទ្រនាប់ជើងលើខ្នងប្រឡាយ ហើយឆឡោឡើងបានចុះរាវរកប្រទះឃើញក្មេងស្រីទាំង២នាក់បានលង់ទឹកស្លាប់ក្នុងប្រឡាយប្រហែលជាអំឡុងចន្លោះម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក យ៉ត សុផល បានបញ្ជាក់ថា៖តាមសំដីសាច់ញាតិបានប្រាប់ គឺក្មេងស្រី២នាក់នេះធ្លាប់ទៅងូតទឹកលេងជាញឹកញាប់ មូលហេតុដែលក្មេងស្រីលង់ទឹកអាចបណ្តាលមកពីក្មេងស្រីទាំង២នាក់ចុះលេងទឹកហូរខ្លាំងខួចលង់ស្លាប់ទាំង២នាក់តែម្តង។
ជាការចូលរួមរំលែកទុកលោកវរសេនីយ៍ត្រី ប៉ិក គឹមហ៊ាក់ អធិការរងតំណាងលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុក បាននាំយកថវិកាសរុប២០០.០០០រៀល មានថវិកាលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យចំនួន ១០០.០០០រៀលនិងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យចំនួន ១០០.០០០រៀល ប្រគល់ជូនសាច់ញាតិគ្រួសារកុមារីរងគ្រោះ៕