ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ អំពាវនាវ​ បងប្អូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ និង​ ភ្ញៀវ​អន្តរជាតិ​ មក​ទេសចរណ៍​ និង​លេង​កំសាន្ត​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​

20-January-2020 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​នេះ​ថា​“​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ ដល់​ថ្ងៃ​ចូល​ឆ្នាំ​ ចិន​ វៀតណាម​ កូរ៉េ​ ហើយ​ ក្នុង​នាម​ខ្ញុំបាទ​ ស្នងការ​នគរបាល​ខេត្ត​ សូម​គោរព​អញ្ជើញ​ បងប្អូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ និង​ ភ្ញៀវ​អន្តរជាតិ​ មក​ទេសចរណ៍​ និង​លេង​កំសាន្ត​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដែល​មាន​ឆ្នេរសមុទ្រ​ ស្រស់​ស្អាត​ និង​ ឆ្នេរ​តាម​បណ្ដា​កោះ​នានា​“​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បន្ត​ថា​ យើង​មានផ្ទះ​សំណាក់​ បឹង​កា​ឡូ​ រី​ហ្សត​ សណ្ឋាគារ​ និង​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ រង​ចាំ​បំរើ​ជូន​គ្រប់ពេល​ ជា​ពិសេស​ ក្នុង​ខេត្ត​មាន​សេវា​ សុវត្ថិភាព​សន្តិសុខ​ សណ្ដាប់ធ្នាប់​គ្រប់កន្លែង​។​

​គណៈ​បញ្ជា​រការ​ឯកភាព​ខេត្ត​ត្រៀមខ្លួន​បំរើ​ជូន​ រួចរាល់​ហើយ​។​ ជា​ពិសេស​ កងកម្លាំង​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ត្រៀម​ ទាំង​មធ្យោបាយ​ និង​ សម្ភារ​ និង​ លេខ​ទំនាក់ទំនង​បំរើ​ជូន​ ២៤​ម៉ោង​ លើ​២៤​ម៉ោង​ ដើម្បី​ងាយស្រួល​ទំនាក់ទំនង​។​
​លេខ​ស្នងការ​ដ្ឋា​0977780008,0313749848,(011)​ 506677,516677,526677​។​

ចំនួនអ្នកទស្សនា

    20532947

  • ថ្ងៃនេះ9771
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68611
  • ខែនេះ90491
  • ឆ្នាំនេះ90491
  • សរុប20532947