បុគ្គលិក​សណ្ឋាគារ​ Great​ Duke​ ប្រ​បូល​ផ្តុំ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​

20-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ចន្ទ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​ នៅ​វេលា​ម៉ោ​ ០៩​និង​២០​នាទី​ បុគ្គលិក​សណ្ឋាគារ​ផ្កាយ​៥​ (​អតីត​សណ្ឋាគារ​ Inter-Continental)​ ប្រហែល​៤៥​នាក់​ ក្នុង​ចំណោម​១៤០​នាក់​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ម្ចាស់​សណ្ឋាគារ​មួយ​នេះ​ ទូទាត់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​ ខណៈ​សមាជិកគ្រួសារ​របស់​ពួក​គាត់​ កំពុង​ជួប​បញ្ហា​ជីវភាព​។​

​លោក​ ទូច​ កុសល​ ប្រធាន​សហជីព​របស់​បុគ្គលិក​សណ្ឋាគារ​ Great​ Duke​ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​នេះ​ថា​ តាម​ការ​គ្រោងទុក​កូដកម្ម​ទាមទារ​របស់​បុគ្គលិក​សណ្ឋាគារ​ Great​ Duke​ ដើម្បី​ឲ្យ​ម្ចាស់​ដោះស្រាយ​តាម​ច្បាប់​នោះ​ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​នេះ​ ដែល​មាន​អ្នកចូលរួម​ចន្លោះ​ពី​៤៥​ទៅ​៥០​នាក់​។​

​គោលបំណង​ទាមទារ​មាន​៖
-​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ឆ្នាំ​ចាស់​
-​ទូទាត់​ប្រាក់​សោ​ហុយ​ជំងឺ​ចិត្ត​
-​ទូទាត់​ប្រាក់​ជូនដំណឹង​
-​ប្រាក់​ឈ្នួល​ចុង​ក្រោយ​
-​ទូទាត់​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់​
-​ទូ​ទាក់​ប្រាក់​បំណាច់​អតីតភាព​ឆ្នាំ​ថ្មី​(៦​ខែ​ចុង​ក្រោយ​)​សេចក្តីរាយការណ៍​ ៕


ចំនួនអ្នកទស្សនា

    20529327

  • ថ្ងៃនេះ6151
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64991
  • ខែនេះ86871
  • ឆ្នាំនេះ86871
  • សរុប20529327