រថយន្ត​៤​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​៨​នាក់​ រង​របួសធ្ងន់​ស្រាល​

20-January-2020 | ដោយ ពលមនសិការ

ក្រចេះ​៖​ រថយន្ត​៤​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​៨​នាក់​ រង​របួសធ្ងន់​ស្រាល​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២០២​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧​ គីឡូ​៤១៤-៤១៥​ភូមិ​អូ​ព្រះ​ ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ ជិត​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរ​ មួយ​កើតឡើង​ រវាង​រថយន្ត​ចំនួន​៤​គ្រឿង​(​ ធំ​៣​ តូច​១)​បុក​បន្ត​គ្នា​បណ្តាល​អោយ​ឆេះ​រថយន្ត​ ធំ​១​គ្រឿង​ និង​របួស​មនុស្ស​ចំនួន​៨​នាក់​ (​ធ្ងន់​៣​នាក់​ ស្រាល​៥​នាក់​)​ ប្រុស​។​

​ប្រភព​ដដែល​បន្ត​ថា​ក្រោយ​កើតហេតុ​អ្នក​របួស​ត្រូវ​បាន​ បញ្ជូន​ទៅ​ពេទ្យ​ខេត្តក្រចេះ​៤​នាក់​ហើយ​ និង​ចាត់ចែង​បញ្ជូន​បន្ត​រថយន្ត​អគ្គិភ័យ​ជួយ​អន្តរ​គម​ន៍​ ៕


ចំនួនអ្នកទស្សនា

    21009037

  • ថ្ងៃនេះ6151
  • ម្សិលមិញ7331
  • សប្តាហ៍នេះ16941
  • ខែនេះ89681
  • ឆ្នាំនេះ566581
  • សរុប21009037