លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ប្រធាន​មន្ទីរ​ ២៥​រាជធានី​-​ខេត្ត​

20-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១១​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០២០​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ មុន​នឹង​ចាប់ផ្តើម​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០២០​ របស់​ក្រសួង​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ដែល​គ្រប់​មន្ទីរ​ក្រោម​ឱវាទ​សម្រេច​លទ្ធផល​បាន​តាម​ផែនការ​ដែល​ក្រសួង​បាន​ដាក់​ឲ្យ​អនុវត្ត​។​

​លោក​ជំទាវ​ក៏​បាន​បន្ត​ទៀត​ថា​៖​ ឆ្លងកាត់​ តាម​រយៈ​ ការ​ទទួល​បាន​ជោគជ័យ​នៃ​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​បណ្តឹង​ចំនួន​ ២​ខេត្ត​ គឺ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​នៅ​ខេត្តបន្ទាយមានជ័យ​ បន្ទាប់​ពី​បាន​ទទួល​បាន​ចំណា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ចុះ​អនុវត្ត​ គឺ​យើង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​ ក្រោម​ការ​សម្របសម្រួល​ដោយ​ឈរ​លើ​គោលនយោបាយ​ឈ្នះ​ ឈ្នះ​ ដោយ​បាន​បញ្ចប់ទំនាស់​បាន​ទាំង​ពីរ​ករណី​នេះ​។​

​លោក​ជំទាវ​ក៏​បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រធាន​មន្ទីរ​ទាំងអស់​ត្រូវ​៖
១.​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ទីរ​ និង​គណៈ​អភិបាលខេត្ត​ ក៏​ដូច​ជា​មន្ទីរ​នានា​នៅ​ក្នុង​ខេត្ត​ផង​ដែរ​។​
២.​ គ្រប់​ប្រធាន​មន្ទីរ​ទាំងអស់​ត្រូវធ្វើ​ការងារ​ដោយ​ប្រយ័ត្នប្រយែង​ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​
៣.​ ក្នុង​នាម​ជា​មន្ត្រីរាជការ​ត្រូវ​ពង្រឹង​សម្ត​ភាព​ផ្ទាល់ខ្លួន​ប​ន្តែ​ម​ទៀត​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ក្នុង​នាម​ជា​សេនាធិការ​ឲ្យ​គណៈ​អភិបាលខេត្ត​ និង​ក្រសួង​។​
៤.​ អនុវត្ត​តាម​ផែនការ​ គោលការណ៍​ និង​ការ​ណែនាំ​របស់​គណៈ​អភិបាលខេត្ត​ ៕


ចំនួនអ្នកទស្សនា

    20533047

  • ថ្ងៃនេះ9871
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68711
  • ខែនេះ90591
  • ឆ្នាំនេះ90591
  • សរុប20533047