ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានទៅសួរសុខទុក លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល មានជំងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ហៅ ពេទ្យរុស្ស៊ី។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយក ថវិកា៥លាន៤០ម៉ឺនរៀល ភេសជ្ជៈ ០៧កែស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកក្នុងការសម្រាកព្យាបាល។
ក្រៅពីនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាន សំណេះសំណាលសួរសុខទុក្ខដល់អ្នកជំងឺផ្សេងទៀត ដែលនៅសម្រាកព្យាបាលក្បែរគ្នាចំនួន០៦នាក់ និង បានជូនអំណោយ ក្នុងម្នាក់ៗទទួលបានភេសជ្ជៈ ០២កេស និង ថវិកា១០ម៉ឺនរៀលផងដែរ៕