កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បិទ​ការដ្ឋាន​បូម​ខ្សាច់​គ្មាន​ច្បាប់​ចំនួន​ ៤​កន្លែង​ ស្ថិត​នៅ​ ខេត្តសៀមរាប​

23-January-2020 | ដោយ ពលមនសិការ

​សៀមរាប​៖​ កាលពី​ថ្ងៃ​ពុធ​ ទី​២២​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៩​និង​២០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ សហការ​ជា​មន្ត្រី​ នៃ​មន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្តសៀមរាប​ រួម​ទាំង​កំលាំង​អាជ្ញាធរ​ចម្រុះ​មូលដ្ឋាន​ បាន​ចុះ​ត្រួតពិនិត្យ​ច្បាប់​ទីតាំង​ការដ្ឋាន​បូម​ខ្សាច់​ចំនួន​០៤​កន្លែង​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​តានី​ ឃុំ​រុន​តា​ឯក​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​។​

​ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការ​នេះ​ សមត្ថកិច្ច​ចម្រុះ​ បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ អោយ​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ ដោយ​អោយ​រង​ចាំ​បាន​ច្បាប់​ពី​ស្ថាប័ន​ជំនាញ​ជា​មុន​សិន​ ទើប​អនុញ្ញាត​អោយ​ដំណើរការ​ឡើង​វិញ​ ៕


ចំនួនអ្នកទស្សនា

    20530457

  • ថ្ងៃនេះ7281
  • ម្សិលមិញ15681
  • សប្តាហ៍នេះ66121
  • ខែនេះ88001
  • ឆ្នាំនេះ88001
  • សរុប20530457