ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធបទល្មើសលួច (រថយន្តម៉ាក MAZDA ពណ៌ក្រហម ឆ្នាំផលិត២០១៨ លេខតួW២៤៩៩៧៣ លេខម៉ាស៊ីនP៥២០៤១៩៩៤៩ ពាក់ ស្លាកលេខ ភ្នំពេញ ២AO-០៥១៦) នៅចំណុចមុខផ្ទះលេខ២៣៦៤KR ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០០និង៥៨នាទីរំលងអាធ្រាត្រ។
លោកប្រធានការិយាល័យបន្តថាជនសង្ស័យទី១-ឈ្មោះ គួច ឆាយ ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១១៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧និង១០នាទី នៅចំណុចបន្ទប់ជួលលេខ១១៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ជា ចាន់ថា ហៅ ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣និង១០នាទី នៅចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុក ករុណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីពន្ធដារ ស្នាក់នៅផ្ទះលេខលេខ២៣៦៤KR ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ៈរថយន្តម៉ាក MAZDA ពណ៌ក្រហម ឆ្នាំផលិត២០១៨ លេខតួW២៤៩៩៧៣ លេខម៉ាស៊ីនP៥២០៤១៩៩៤៩ ពាក់ស្លាកលេខ ភ្នំពេញ ២AO-០៥១៦ ៕