ដោយ​ស្ពានឈើ​ចាស់​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ប្រឈម​បាក់​ ប្រជាពលរដ្ឋ​បាន​ រៃ​លុយ​គ្នា​ កសាង​ស្ពានថ្ម​ឆ្លងស្ទឹង​ តែ​នៅ​ខ្វះ​លុយ​សូម​អោយ​សប្បុរសជន​ជួយ​

23-January-2020 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ ដោយ​ស្ពានឈើ​ចាស់​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ប្រឈម​បាក់​ប្រជាពលរដ្ឋ​បាន​រៃ​លុយ​គ្នា​កសាង​ស្ពានថ្ម​ឆ្លងស្ទឹង​ តែ​នៅ​ខ្វះ​លុយ​ សូម​អោយ​សប្បុរសជន​ជួយ​ ស្ពាន​នេះ​ស្ថិត​ភូមិ​បឹង​ត្រាវ​ ឃុំ​បត់​ត្រង់​ ស្រុក​មង្គល​បូ​រី​។​

​លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង​ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​៖​ស្ពានថ្ម​ដែល​កំពុង​កសាង​ឆ្លងស្ទឹង​ស្ថិត​ឃុំ​បត់​ត្រង់​ នេះ​មាន​ប្រវែង​បណ្តោយ​៣៦​ម៉ែត្រ​ និង​ទទឹង​៥​ម៉ែត្រ​ ដែល​ត្រូវ​បាន​កសាង​ឡើង​កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៩​ រហូត​មក​ដល់​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០​នេះ​ កសាង​បាន​ប្រមាណ​ជា​៣០​ទៅ​៤០​ភាគរយ​ហើយ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ស្ពានថ្ម​ដែល​ត្រូវ​បាន​កសាង​ឡើង​នេះ​គឺជា​ថវិកា​ប្រជាពលរដ្ឋ​រស​អង្គាស​គ្នា​ និង​សប្បុរសជន​ក្នុងស្រុក​ បាន​ចូលរួម​កសាង​ដែល​គម្រោង​ថវិកា​ប្រមាណ​ជិត​៤​ម៉ឺន​ដុល្លារ​ ហើយ​ការ​កសាង​ស្ពានថ្ម​នេះ​ទោះជា​សប្បុរសជន​ជួយ​នៅ​ថវិកា​ខ្វះខាត​ដែរ​ តែ​អំពាវនាវ​សូម​អោយ​ថ្នាក់ដឹកនាំ​និង​សប្បុរសជន​ក្នុង​ និង​ក្រៅប្រទេស​ជួយ​ផង​ ដើម្បី​កសាង​ស្ពានថ្ម​នេះ​អោយ​រួចរាល់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ដងស្ទឹង​ត្រើយ​ខាងលិច​ បាន​ឆ្លង​ និង​ដឹក​កសិផល​។​

​លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ បាន​បញ្ជាក់​ថា​៖​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​សម្រេច​កសាង​ស្ពាន​ថ្មី​ឆ្លងកាត់​ស្ទឹង​ ដោយ​ស្ពានឈើ​ចា​ស់មានភាព​ទ្រុឌទ្រោម​ខ្លាំង​ដាច់​ជើង​ក្រោម​អស់​ជា​ការ​ព្រួយបារម្ភ​ ហើយ​ស្ពានឈើ​ចាស់​មាន​អាយុកាល​ជាង​២៩​ឆ្នាំ​ ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត​រៃ​លុយ​គ្នា​កសាង​ស្ពានថ្ម​ថ្មី​។​ ហើយ​ការ​កសាង​ស្ពានថ្ម​ថ្មី​នេះ​គឺ​គម្រោង​កសាង​អស់​ថវិកា​៣៨.០០០​ដុល្លារ​ ហើយ​នៅ​កំពុង​ខ្វះខាត​លុយ​សូម​អំពាវ​ដល់​សប្បុរសជន​ក្នុង​ និង​ក្រៅប្រទេស​ សូម​អោយ​ជួយ​ដើម្បី​អោយ​ស្ពានថ្ម​នេះ​បាន​រួចរាល់​ឆាប់​បាន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ ៕​


ចំនួនអ្នកទស្សនា

    20532317

  • ថ្ងៃនេះ9141
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67981
  • ខែនេះ89861
  • ឆ្នាំនេះ89861
  • សរុប20532317