កំពង់ធំ៖ សេចក្តីរាយការណ៍ពីខេត្តកំពង់ធំ បានឱ្យដឹងថានៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នា២០២០នេះថា លោកវរសេនីយ៍ត្រី ភិន ភាន ផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាអ្នកបាញ់រះមកលើប្រជានេសាទ៤នាក់ បណ្តាលឱ្យរងរបួសធ្ងន់។
សូមបញ្ជាក់ថា ប្រជានេសាទមកពីខេត្តពោធិ៍សាត់ចំនួន៤នាក់ មកនេសាទត្រីនៅព្រំប្រទុលខេត្តកំពង់ធំ នឹងខេត្តពោធិ៍សាត់ ត្រូវបានជនដៃដល់បាញ់រះ បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ ខណៈពួកគាត់កំពុងតែធ្វើដំណើដោយកាណូតចំនួន២គ្រឿង។
ហេតុការណ៍បាញ់បោះបណ្ដាលឱ្យមានប្រជានេសាទរបួសខាងលើនេះបានកើតឡើង នៅវេលាម៉ោង២នឹង២០នាទីរសៀលថ្ងៃ២២ ខែមករា ឆ្នាំ២០២០ នៅចំណុចទ្វារបឹង ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពាក់ព័ន្ធករណីបាញ់ប្រជានេសាទបណ្តាលឱ្យរបួសធ្ងន់នេះ សារព័ត៌មាន មិនអាចសុំការបកស្រាយពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានទេនៅរសៀលថ្ងៃទី២៣នេះ ដោយហៅទូរស័ព្ទចូលពុំមានអ្នកទទួល ៕