កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​រាជធានី​ភ្នំពេញ​ ត្រៀម​ចេញ​ប្រប​ត្តិ​ការ​ជួយ​សង្គ្រោះ​ បញ្ហា​អគ្គិភ័យ​ ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ ចិន​-​វៀតណាម​

23-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០​ បាន​ប្រមូលផ្តុំ​កម្លាំង​និង​មធ្យោបាយ​ដោយ​ប្រើប្រាស់​កម្លាំង​១២៩​នាក់​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​២១​គ្រឿង​ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​ នៅ​ពេល​ខាង​មុខ​នេះ​។​ គ្រា​ដែល​បញ្ហា​អគ្គិភ័យ​ត្រូវ​គេ​មើលឃើញ​ថា​ជា​បញ្ហា​ប្រឈម​បាន​នឹង​កំពុង​គំរាមកំហែង​បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ និង​អាយុជីវិត​ប្រជាពលរដ្ឋ​។​ ទន្ទឹម​ដែល​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ង្កា​រ​ ពន្លត់​ អគ្គិភ័យ​ និង​សង្គ្រោះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ក្ន​ង​រយៈពេល​៣៨​ថ្ងៃ​ចុង​ក្រោយ​នេះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​សរុប​ចំនួន​១២​លើក​ បង្ក​ឲ្យ​ខូច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សន្ធឹក​ន្ធា​ប់​។​ 

​ការ​ត្រៀមកម្លាំង​និង​មធ្យោបាយ​ដើម្បី​ត្រៀម​ចេញ​ប្រតិបត្តិការ​បង្ការ​ពន្លត់​អគ្គិភ័យ​ ពី​សំណាក់​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ខណៈ​ដែល​កម្លាំង​នគរបាល​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំ​១៤​ ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​រួច​ហើយ​ផង​ដែរ​គឺ​ឆ្លើយ​តប​ឲ្យ​បាន​លឿន​ឆាប់រហ័ស​ការពារ​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្រោម​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯកឧត្តម​ សេនីយ៍​ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល​គ្រប់​ផ្នែក​គ្រប់​ជំនាញ​ត្រូវ​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​បំផុត​។​ជា​ពិសេស​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​បាន​ជួបជុំ​ក្រុម​គ្រួសារ​ និង​ធ្វើ​ដំណើរ​កម្សាន្ត​ឲ្យ​បាន​ស​ប្បា​រីករាយ​ក្នុង​តំណាក់កាល​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​។​

​ក្នុង​ឲ្យ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​និង​វៀតណាម​ខាង​មុខ​នេះ​ផង​ដែរ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លើង​ធូប​ ភ្លើងទាន​ និង​ការ​ប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ផ្សេងៗ​ ។​ពីព្រោះ​បើ​មានការ​ប្រើប្រាស់​ធ្វេសប្រហែស​វា​និង​បង្ក​អាច​គ្រោះថ្នាក់​ជាយថាហេតុ​អគ្គី​ភ័យ​កើតឡើង​ណាមួយ​នោះ​៕​


ចំនួនអ្នកទស្សនា

    20533057

  • ថ្ងៃនេះ9881
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68721
  • ខែនេះ90601
  • ឆ្នាំនេះ90601
  • សរុប20533057