លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ ត្រូវ​បង្កើន​ការ​សាមគ្គី​ ឯកភាព​ផ្ទៃក្នុង​ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នាគ្រា​មានទុក្ខ​លំបាក​

27-January-2020 | ដោយ ពលមនសិការ

​កំពង់ធំ​៖​ ព្រឹក​ថ្ងៃ​ចន្ទ​ ០៣​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ មាន​មតិ​លើក​ឡើង​កងកម្លាំង​ ដល់​កងកម្លាំង​ក្នុង​កង​ជួរ​ ដោយ​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ បន្ត​ឈរ​លើ​គោលដៅ​ចំណុច​ខ្ពស់​ដដែល​ ដើម្បី​រង់​បំពេញបេសកកម្ម​ តាម​បណ្ដា​គោលដៅ​សំខាន់ៗ​ សម្រាប់​កិច្ច​ប្រតិបត្តិការ​ ថែរក្សា​ សន្តិសុខ​ សុវត្ថិភាព​សង្គម​ ក៏​ដូច​ជា​ចុះ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ហេតុ​ការ​លំបាក​ផង​ដែរ​។​

​ក្នុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ មាន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ ចិន​ កូរ៉េ​ រៀត​ណា​ម​ បងប្អូន​ប្រជាពលរដ្ឋ​ មួយ​ចំនួន​បាន​ចូលរួម​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ ដើម្បី​រៀបចំ​សែនព្រេន​ បួងសួង​ បន់ស្រន់​ សុំ​សេចក្តីសុខ​សប្បាយ​ ចំរុងចំរើន​ហើយ​បរិភោគ​អាហារ​ និង​ធ្វើ​ដំណើរ​កំសាន្ត​ ទៅ​រមណីយដ្ឋាន​ ទីកន្លែង​កំសាន្ត​ សប្បាយភាព​នានា​ តាម​បំណងប្រាថ្នា​របស់​បងប្អូន​។​ ស្រប​ពិធីបុណ្យ​ខាង​នេះ​ដែរ​ អង្គភាព​របស់​យើង​ ​បាន​ដាក់​ចេញ​ ផែនការ​បាន​គ្រប់​ជ្រុងជ្រោយ​ ក្នុង​ការ​បង្ការ​ ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ រាល់​ឧបាយ​ល្បិច​កល​ របស់​ជន​ទុច្ចរិត​មួយ​ចំនួន​ ដែល​មាន​ចេតនា​ ឆ្លៀត​ឱកាសនិយម​បំផ្លិចបំផ្លាញ​សេចក្ដីសុខ​សាន្ត​ ទ្រព្យសម្បត្តិ​ របស់​ប្រជាពលរដ្ឋ​។​

​ទន្ទឹម​កិច្ច​ប្រតិបត្តិការ​ ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍​ កន្លង​ទៅ​នេះ​ អង្គភាព​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​សម្រេច​បាន​សមិទ្ធផល​ថ្មី​ផ្លូវ​ក្រាល​បេតុង​ ស្ថិត​នៅ​មុខ​ផែន​ការងារ​សន្តិសុខ​ និង​ផែនការ​ងារ​ អន្តោប្រវេសន៍​ មាន​ប្រវែង​បណ្ដោយ​៣៨​ ម៉ែត្រ​X​ទទឹង​ ៥,៨០​ ម៉ែត្រ​ កម្រាស់​១​តឹក​ ហើយ​នៅ​ឱកាស​ខាង​នេះ​មាន​សមិទ្ធផល​ថ្មីៗ​ ដូច​ជា​អាគារ​កង​អន្តរាគមន៍​ពិសេស​ ផ្លូវ​ក្រាល​បេតុង​ចូល​ក្នុង​អង្គភាព​ ចាប់ពី​ក្លោ​ង​ទ្វារ​ រហូត​ដល់​អាគារ​សេនាធិការ​ មាន​បណ្ដោយ​១២៤​ ម៉ែត្រ​X​ទទឹង​ ៨,៥០​ម៉ែត្រ​ កម្រាស់​១​តឹក​បន្ថែម​ទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​ បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ ត្រូវ​បង្កើន​ការ​សាមគ្គី​ ឯកភាព​ផ្ទៃក្នុង​ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នាគ្រា​មានទុក្ខ​លំបាក​។​

​មតិ​លើក​ឡើង​ នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​គោរព​ទង់ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មានការ​អញ្ជើញ​ចូលរួម​ លោក​ លោកស្រី​ នាយ​ នាយ​រង​ការិយាល័យ​ និង​មន្ត្រី​ន​នគរបាល​ចំណុះ​អោយ​ការិយាល័យ​ជំនាញ​ទាំង​ ៣២​ ចូលរួម​ប្រមាណ​ ២០០​នាក់​ នៅ​ស្ន​g​ការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ៕


ចំនួនអ្នកទស្សនា

    20531817

  • ថ្ងៃនេះ8641
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67481
  • ខែនេះ89361
  • ឆ្នាំនេះ89361
  • សរុប20531817