ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​២​នាក់​ នៅ​កន្លែង​កើតហេតុ​ នៅ​ស្រុក​ព្រៃ​នប់​

27-January-2020 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ មនុស្ស​២​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​។​ ហេតុការណ៍​គ្រោះថ្នាក់​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ ២​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៩​នឹង​៤០​នាទី​ លើ​ផ្លូវជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​១៩២-១៩៣​ ស្ថិត​នៅ​ភូមិ​តាអោ​ង​ធំ​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​HONDA​ C125​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ អ្នកបើកបរ​ឈ្មោះ​ ស៊ុន​ គី​ម​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ ឃុំ​ទឹកល្អក់​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ មាន​ទិស​ដៅ​ពី​ខេត្តកំពត​ ឆ្ពោះ​មក​ វាល​រេញ​ លុះដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ HONDA​ C125​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HC-5967​ អ្នកបើកបរ​ឈ្មោះ​ សាន​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ មាន​ទិស​ដៅ​ផ្ទុយ​គ្នា​។​

​ប្រភព​ដដែល​បន្ត​ថា​គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​ ០២​នាក់​ នៅ​ហ្នឹង​កន្លែង​កើតហេតុ​។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ទាំង​២​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ រីឯ​វត្ថុ​តាង​ម៉ូតូ​ ចំនួន​០២​គ្រឿង​ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ៕


ចំនួនអ្នកទស្សនា

    20529827

  • ថ្ងៃនេះ6651
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65491
  • ខែនេះ87371
  • ឆ្នាំនេះ87371
  • សរុប20529827