សៀមរាប៖ កាលពីថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះភ្ញៀវ ប៉ាវីយ៉ុង ដូរីយ៉ង់ បន្ទប់លេខ១០៦ តាមផ្លូវ៦០ម៉ែត្រ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
សពជនរងគ្រោះឈ្មោះWYMYSLOWSKI ភេទស្រី កើតនៅឆ្នាំ១៩៥៣ ជនជាតិបារាំង ជាភ្ញៀវទេសចរណ៍ ចូលតាមច្រកទ្វារព្រលានយន្តហោះអន្តជាតិភ្នំពេញ បានមកស្នាក់នៅក្នុងសណ្ឋាគារបន្ទប់កើតហេតុខាងលើ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានស្លាប់នៅវេលាម៉ោង០៨នឹង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
តាមការសាកសួរបំភ្លឺពីបងស្រីបង្កើត និងបុគ្គលិកបំរើការផ្ទះភ្ញៀវបានឱ្យយើងដឹងថា ជនរងគ្រោះបានលរបថ្នាំការពារគ្រុនចាញ់ក្រោយមកបានសំងំដេករហូតទៅដល់ភ្លឺបានដឹងថាស្លាប់។
តាមការពិនិត្យសាកសពជនរងគ្រោះសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពពុំមានស្នាក់ស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយដែលពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ ហើយតាមរយៈការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានឱ្យយើងដឹងថា សាកសពបានស្លាប់ដោយសារ(សម្ពាតឈាមឡើងខ្ពោះបណ្ដាលគាំងបេះដូង) ។
ក្រោយការធ្វើកំណត់ហេតុសមត្ថកិច្ចបានយកសាកសពទៅរក្សាទុកនៅមន្ទីរពេទ្យរកស្ស៊ី តាមសំណើរពីស្ថានទូត និងក្រុមគ្រួសារ៕