ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន១០៦នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយវីរុសនេះក៏បានឆ្លងរាលដាល់រហូតដល់ជាង៤០០ករណីហើយដែរ ដែលនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមអាជ្ញាធរចិននៅថ្ងៃចន្ទ ទី២៨ ខែមករានេះ។
ប្រភពដដែលបានបន្តថា វីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ ក៏បានឆ្លងរាលដាលផងដែរទៅកាន់ប្រទេសចំនួន១៥ប្រទេសហើយរួមទាំងប្រទេសចិន ដែលមានប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង វៀតណាម ណេប៉ាល់ ស្រីលង្ការ និងកម្ពុជាជាដើម។
សូមបញ្ជាក់ជូនថា ក្រុមអាជ្ញាធររបស់ប្រទេសចិន បានបង្ខាំងប្រជាពលរដ្ឋប្រមាណជាង៥៦លាននាក់មិនអោយធ្វើដំណើរទៅពិភពខាងក្រៅ ដូចជានៅខេត្ត ហ៊ូប៉ី និងទីក្រុង អ៊ូហាន ជាដើម ក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀតនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅក្នុ្ងងប្រទេសនេះ៕