បុរស​ម្នាក់​ត្រូវ​គេ​វាយ​របួសធ្ងន់​ត្រូវ​នគរបាល​ចុះ​ល្បាត​ឃើញ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

29-January-2020 | ដោយ ពលមនសិការ

កណ្ដាល​៖​ នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ ចុះ​ល្បាត​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ បាន​ជួប​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​វាយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ ។​ ភ្លាមៗ​នោះ​ដែរ​ កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេល​ផង​ដែរ​។​

​ករណី​នេះ​ កើតឡើង​កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២៣​និង​៣០​នាទី​ ស្ថិត​ក្នុងភូមិ​ពុក​ឬ​ស្សី​កណ្តាល​ ឃុំ​ពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ខាត់​ ចំរើន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថោ​ង​ ឃុំ​ព្រែក​លួង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្ដាល​ (​របួស​ស្មា​២​ កន្លែង​ ករ​ដៃ​១​កន្លែង​ ក្បាល​ផ្នែក​ខាងក្រោយ​១​កន្លែង​។​ ចំណែក​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ​។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​ បាន​ធ្វើការ​ចុះ​ល្បាត​ការពារ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​នៅ​លើ​ដី​ ដោយ​មាន​របួស​ស្នាម​៣​ទៅ​៤​កន្លែង​លើ​ដងខ្លួន​ ដោយ​ត្រូវ​ជនសង្ស័យ​វាយ​ជាមួយនឹង​វត្ថុ​រឹង​ ។​ ភ្លាមៗ​នោះ​ ក៏​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ ។​

​បច្ចុប្បន្ន​ ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​អនុវត្ត​ន៏​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20529667

  • ថ្ងៃនេះ6491
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65331
  • ខែនេះ87211
  • ឆ្នាំនេះ87211
  • សរុប20529667