ឃាត់ខ្លួន​មនុស្ស​២​នាក់​ ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត​ពី​អ្នក​ឆ្លង​ វីរុស​កូ​រ៉ូ​ណា​៤​នាក់​ នៅ​សណ្ឋាគារ​ប៉ា​ស៊ី​ហ្វិ​ក​

29-January-2020 | ដោយ ពលមនសិការ

សៀមរាប​៖​ ដោយ​មានការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ថា​មាន​អ្នក​ឆ្លង​ វីរុស​កូ​រ៉ូ​ណា​៤​នាក់​ នៅ​សណ្ឋាគារ​ប៉ា​ស៊ី​ហ្វិ​ក​ ខេត្តសៀមរាប​ សម្ថ​កិច្ច​ស្រាវជ្រាវ​រហូត​បានដឹង​មុខសញ្ញា​ពិតប្រាកដ​ទើប​កំណត់​បាន​ច្បាស់​ហើយក​បាន​នាំ​ខ្លួន​បុរស​ម្នាក់​ ស្ត្រី​ម្នាក់​ មក​សាកសួរ​ ពាក់ព័ន្ធ​ នឹង​ការ​ផ្សាយ​ ព័ត៌មាន​ មិន​ពិត​ទាក់ទង​នឹង​ការ​ឆ្លង​ជម្ងឺ​ ផ្លូវដង្ហើម​វីរុស​ កូ​រ៉ូ​ណា​ ខេត្តសៀមរាប​ នា​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​។​

​លោក​ឧត្តមសេនីយ៍​ ហួត​ សុធី​ ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៩​នេះ​ថា​ មនុស្ស​២​នាក់​នេះ​បាន​បង្ហោះ​ព័ត៌មាន​ តាម​បណ្តាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​ ដោយ​អះអាង​ថា​ មាន​ករណី​ឆ្លង​វីរុស​ កូ​រ៉ូ​ណា​ចំនួន​៤​ករណី​នៅ​សណ្ឋាគារ​ប៉ា​ស៊ី​ហ្វិ​ក​ខេត្តសៀមរាប​។​

​ការ​ផ្សាយ​នេះ​ត្រូវ​ បាន​សាលាខេត្ត​សៀមរាប​ ចេញ​សេចក្ដី​បំភ្លឺ​ មួយ​ដោយ​បាន​បញ្ជាក់​ថា​ គ្មាន​ករណី​ឆ្លង​ជម្ងឺ​ផ្លូវដង្ហើម​ វីរុស​កូ​រ៉ូ​ណា​ កើតឡើង​នៅ​ សណ្ឋាគារ​ ណាមួយ​ក្នុង​ខេត្តសៀមរាប​ នោះ​ទេ​។​

​លោក​ឧត្តមសេនីយ៍​ ហួត​ សុធី​ បាន​ឲ្យ​ដឹង​ថា​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ មក​បកស្រាយ​ចំពោះ​មុខ​សមត្ថកិច្ច​ រឿង​បង្ហោះ​ព័ត៌មាន​មិន​ពិត​ថា​មាន​អ្នក​ឆ្លង​ វីរុស​កូ​រ៉ូ​ណា​៤​នាក់​ នៅ​សណ្ឋាគារ​ ប៉ា​ស៊ី​ហ្វិ​ក​ខេត្តសៀមរាប​ ក្រោយ​ពី​ការ​សួរនាំ​ពី​មន្ត្រី​ជំនាញ​ និង​បកស្រាយ​របស់​ពួក​គាត់​រួច​មក​ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ ធ្វើ​កិច្ចសន្យា​ ដែល​មាន​ខ្លឹម​ផ្សា​រថា​៖​ខ្ញុំបាទ​ យល់ព្រម​ទទួលស្គាល់​នូវ​កំហុស​ ដែល​សមាជិក​នៅ​ក្នុង​ក្រុមហ៊ុន​របស់ខ្ញុំ​បាទ​ បាន​ចែកចាយ​ នូវ​រូបភាព​ជនជាតិ​ចិន​ទាំង​០៤​នាក់​ដែល​មាននៅ​ក្នុង​គ្រុប​ឡាញ​(Line)​របស់ខ្ញុំ​បាទ​យក​ទៅ​ចែកចាយ​ទៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដោយ​មានការ​ជាប់​ពាក់ព័ន្ធ​ និង​មេរោគ​កូ​រ៉ូ​ណា​(Corona​ Virus)​។​ ខ្ញុំបាទ​និង​មិន​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​បណ្តាល​ឲ្យ​មានការ​ចលាចល​ដល់​ប្រជាជន​ក្នុង​ខេត្តសៀមរាប​និង​ប្រជាជន​ទូ​ទាំង​ប្រទេស​ដែល​បាន​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ខ្ញុំបាទ​សូម​សន្យា​ថា​ និង​គោរព​តាម​កិច្ចសន្យា​ខាងលើ​នេះ​ប្រសិនបើ​ខ្ញុំបាទ​ប្រព្រឹត្តិ​ខុស​ពី​កិច្ចសន្យា​ខាងលើ​ខ្ញុំបាទ​សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​ ក្រោយ​ពី​ពួក​គាត់​បាន​ទទួលស្គាល់​កំហុស​ និង​ធ្វើ​កិច្ចសន្យា​ មិន​បន្ត​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ រួច​មក​ក៏​ត្រូវ​បាន​សម្ថ​កិច្ច​ ឲ្យ​ពួក​គាត់​ទាំ​ពីរ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​ដ៏​ដែល​។​

​យោង​តាម​ផ្លូវច្បាប់​ក្នុង​មាត្រា​៤២៥​ នៃ​ក្រុម​ ព្រហ្មទណ្ឌ​ បាន​ចែង​ថា​ បទ​ក្លែង​ ព័ត៌មាន​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ ទៅ​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​ ពីរ​លាន​រៀល​ ទៅ​ បួន​លាន​រៀល​៕


ចំនួនអ្នកទស្សនា

    20528297

  • ថ្ងៃនេះ5121
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63961
  • ខែនេះ85841
  • ឆ្នាំនេះ85841
  • សរុប20528297