សៀមរាប៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ កំលាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិន សហការជាមួយមន្ត្រីមន្ត្រីជំនាញ ចម្រុះមូលដ្ឋាន បានល្បាតនៅក្នុងព្រៃសហគមន៍ទឹកធ្លាក់ចង្ក្រានរយ ស្ថិតនៅភូមិសាស្ត្រភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបង្ក្រាបបានៈ
- ម៉ូទ័រឆក់ត្រីចំនួន ០១គ្រឿង
- រណាយន្តចំនួន ០៣គ្រឿង
- អន្ទាក់ដាក់សត្វ ១០ខ្សែ
- កាំភ្លើងខ្យល់កែឆ្នៃ ចំនួន ០៤ដើម
ចំពោះវត្ថុតាំងខាងលើ ត្រូបានយកទៅរក្សាទុក នៅសហគមន៍ព្រៃឈើទឹកធ្លាក់ចង្ក្រានរយ ស្ថិតនៅភូមិសាស្ត្រខាងលើ។
- គោយន្តកន្ត្រៃ ០១គ្រឿងម្ចាស់រត់គេចខ្លួនបាត់
- បន្សល់ទុកឈើអារចំនួន ៦៧ដើម ស្មើ៣.០១៧៨ម៉ែត្រគូប
ចំណែកវត្ថុតាងឈើអារខាងលើ កម្លាំងសមត្ថកិច្ចបានប្រគល់ទៅឲ្យ សង្កាត់រដ្ឋបាលព្រៃឈើ អង្គរធំ ជាអ្នករក្សាទុកបណ្តោះអាសន្ន៕