ផ្លូវជាតិ​លេខ​២​ និង​ផ្លូវជាតិ​លេខ​២២​ នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ជួសជុល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​

31-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កំពុង​ត្រៀម​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​២​ និង​ផ្លូវជាតិ​លេខ​២២​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​៣​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​

​សូម​ជម្រាប​ជូន​ថា​ ផ្លូវជាតិ​លេខ​ ២​ មាន​ប្រវែង​សរុប​ចំនួន​៦២,៥៦​គីឡូម៉ែត្រ​ គិត​ចាប់ពី​រង្វង់​មូល​តា​ខ្មៅ​-​អូរ​ចំបក់​ ដល់​រង្វង់​មូល​ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ និង​ផ្លូវជាតិ​លេខ​ ២២​ មាន​ប្រវែង​សរុប​ចំនួន​ ៩,៦១​ គីឡូម៉ែត្រ​ ចាប់​គិត​ពី​រង្វង់​មូល​ក្រុង​ដូន​កែវ​ ដល់​អង្គតាសោម​ ផ្លូវជាតិ​លេខ​៣​។​

​គម្រោង​សាងសង់​ជួសជុល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​ទាំង​ពីរ​ខ្សែ​នេះ​នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ Hanshin​ Engineering​ &​ Construction​ Co.,​ Ltd​ ក្រោម​ក្រប​ខណ្ឌ​ឥណទាន​ពី​សាធារណរដ្ឋ​កូរ៉េ​ ៕​

 

ចំនួនអ្នកទស្សនា

    21008077

  • ថ្ងៃនេះ5191
  • ម្សិលមិញ7331
  • សប្តាហ៍នេះ15981
  • ខែនេះ88721
  • ឆ្នាំនេះ565621
  • សរុប21008077