បុរស​ម្នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ ពី​បទ​ហិង្សា​ដោយ​ចេតនា​

31-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២៣​និង​៤០​នាទី​ នៅ​ចំណុច​មុខ​សាលា​ព្រះ​យុគន្ធរ​ ផ្លូវ​ព្រះ​មុន្នី​វង្ស​ ក្រុម​០១​ ភូមិ​០១​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​មឿង​ សុធា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​៣៣​ ផ្លូវ​៣២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ មុខរបរ​ លក់ដូរ​។​​ ​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​បី​ឥណ្ឌា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ (​ត​)​ ភ្នំពេញ​ 1HU-5653​។​

​ជន​រង​គ្រោះ​ឈ្មោះ​ សៀម​ ពិសិដ្ឋ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៤៧​ស​ ផ្លូវលំ​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ មុខរបរ​លក់ដូរ​។​(​រង​របួស​បែក​ចិញ្ចើម​ខាងស្ដាំ​ដេរ​ចំនួន​៣​ថ្នេរ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វ​ត្ដុ​តាង​(​ម៉ូតូ​កង់​បី​ឥណ្ឌា​)​ បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​និង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ បឹង​កេងកង​ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ៕


ចំនួនអ្នកទស្សនា

    20527027

  • ថ្ងៃនេះ3851
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62691
  • ខែនេះ84571
  • ឆ្នាំនេះ84571
  • សរុប20527027