មន្ត្រី​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ ចែក​ម៉ាស់​ការពារ​វី​រូស​ផ្លូវដង្ហើម​(​កូ​រ៉ូ​ណា​)​រយៈពេល​៤​ថ្ងៃ​អស់​ជាង​៧​ម៉ឺន​ម៉ាស់​

31-January-2020 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ បាន​ចែក​ម៉ាស់​ការពារ​វី​រូស​ផ្លូវដង្ហើម​(​កូ​រ៉ូ​ណា​)​ រយៈពេល​៤​ថ្ងៃ​អស់​ជាង​៧​ម៉ឺន​ម៉ាស់​ និង​បន្ត​ចែក​រហូត​អស់​១​លាន​ម៉ាស់​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ី​ ចំរើន​ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២០​ថា​ ដោយ​បានការ​ណែនាំ​ពី​ឯកឧត្តម​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ មន្ត្រី​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ បាន​ចែក​ម៉ាស់​ជូន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ចាប់ពី​ថ្ងៃ​ទី​២៧​ ដល់​៣០​ ខែមករា​ ឆ្នាំ​២០២០​ អស់​ប្រមាណ​ជាង​៧​ម៉ឺន​ម៉ាស់​ ហើយ​ម៉ាស់​នៅ​សល់​បន្ត​ចែក​រហូត​អស់​។​

​លោក​បាន​ថ្លែង​អំណ​គុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​ម៉ាស់​ដល់​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ នៅ​ពេល​ដែល​វី​រូស​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​(​វី​រូស​កូ​រ៉ូ​ណា​)​ដែល​កំពុង​ឆ្លង​តាម​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​។​

​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ី​ ចំរើន​ បាន​បញ្ជាក់​ថា​៖​មន្ត្រី​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ បាន​សហការ​ល្អ​ជាមួយ​មន្ត្រី​ពេទ្យ​ច​ត្តា​ឡី​ស័ក​ និង​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ និង​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចូលរួម​ចែក​ម៉ាស់​ការពារ​ និង​ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដើម្បី​ទប់ស្កាត់​និង​ការពារ​វី​រូស​ឆ្លង​តាម​ផ្លូវដង្ហើម​(​វី​រូស​កូ​រ៉ូ​ណា​)​ ៕​ដោយ​៖​ច​ន្ត្រា​


ចំនួនអ្នកទស្សនា

    20526867

  • ថ្ងៃនេះ3691
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62531
  • ខែនេះ84411
  • ឆ្នាំនេះ84411
  • សរុប20526867