និស្សិត​កម្ពុជា​ចំនួន​៤៨​នាក់​ សិក្សា​នៅ​ប្រទេស​ចិន​ មក​កម្ពុជា​វិញ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​

31-January-2020 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ និស្សិត​កម្ពុជា​ចំនួន​៤៨​នាក់​ ក្រោយ​ពេល​បិទ​បវេសនកាល​ ពី​ការ​សិក្សា​នៅ​ប្រទេស​ចិន​ បាន​ចូល​មក​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រយៈពេល​២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៩​ ដល់​៣០​ ខែមករា​ ឆ្នាំ​២០២០​។​

​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៩​ ដល់​៣០​ ខែមករា​ ឆ្នាំ​២០២០​ មាន​និស្សិត​កម្ពុជា​ចំនួន​៤៨​នាក់​ បាន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ដែល​រថយន្ត​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​ ទៅ​ទទួល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មក​ដល់​សាលា​ខេត្តបន្ទាយមានជ័យ​ ហើយ​រដ្ឋបាល​សាលាខេត្ត​និង​រក​រថយន្ត​ដឹក​ជូន​ទៅ​គេហដ្ឋាន​សិស្ស​តាម​បណ្តា​ខេត្ត​រៀងខ្លួន​។​

​ឯកឧត្តម​បាន​បញ្ជាក់​ថា​៖​និស្សិត​ចំនួន​៤៨​នាក់​ ដែល​ត្រឡប់​មក​ពី​សិក្សា​នៅ​ប្រទេស​ចិន​ ហើយ​ចូល​តាម​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​មាននៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២០​ ចូល​មក​ចំនួន​៣០​នាក់​ និង​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២០​ ចូល​មក​ចំនួន​១៨​នាក់​ នេះ​ជា​និស្សិត​កម្ពុជា​ដែល​ទទួល​បាន​អាហារ​រូបករណ៍​របស់​ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​ឯកឧត្តម​ អ៊ុំ​ រាត្រី​ បាន​បញ្ជាក់​ថា​៖​និស្សិត​កម្ពុជា​ចំនួន​៤៨​នាក់​ ដែល​ត្រឡប់​ពី​សិក្សា​នៅ​ប្រទេស​ចិន​នោះ​ ត្រូវ​បាន​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ​ច​ច​ត្តា​ឡី​ស័ក​ ទៅ​លើ​ក្រុម​និស្សិត​កម្ពុជា​ចំនួន​៤៨​នាក់​ មិន​មាន​រោគ​សញ្ញា​វី​រូស​អ្វី​ឡើយ​៕​

ចំនួនអ្នកទស្សនា

    20527227

  • ថ្ងៃនេះ4051
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62891
  • ខែនេះ84771
  • ឆ្នាំនេះ84771
  • សរុប20527227