បន្ទាយមានជ័យ៖ សិស្សដែលវិលមុខដួលសន្លប់ឈឺក្បាលចុកពោះ មិនមែនមកពីពុលចំណីនោះទេ គឺបណ្តាលមកពីពុលបរិយាកាស ជុំវិញសាលាច្រើនជាង លោកអភិបាលខេត្ត លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅមន្ទីរអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅឆ្នាំសិក្សា២០១៩-២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍លើកឡើថា៖កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន.វៀតណាម ថ្ងៃទី២ នៃថ្ងៃបុណ្យ នៅវេលាម៉ោង១០នឹង៣០នាទី ស្រាប់តែមានសិស្សានុសិស្សវិទ្យាល័យបន្ទាយឆ្មារបានវិលមុខដួលសន្លប់ និងចុកពោះជាបន្តបន្ទាប់មានចំនួន៣៥នាក់ ស្រី២៦នាក់ ក្នុងនោះមានសិស្ស២៦នាក់ លោកគ្រូ១នាក់ និងលោកស្រីជំទប់ទី២ ឃុំបន្ទាយឆ្មារ១នាក់។
ឯកឧត្តមបានបញ្ជាក់ថា៖មូលហេតុដែលសិក្សានុសិស្សដែលវិលមុខដួនសន្លប់ ជាបន្តបន្ទាប់នេះប្រហែលជាមិនមែនពុលចំណីនេះទេ អាចបណ្តាលមកពីបរិយាកាស និងអាកាសធាតុច្រើនជាង ព្រោះថាការពុលមិនមែនតែសិស្សគឺមានលោកគ្រូ និងជំទប់ទី២ ឃុំក៏ពុលដែរនេះហើយដែលលោកគ្រូ-អ្នកគ្រូ ត្រូវយកចិត្តទុកដាក់អនាម័យនិងបរិស្ថានជុំវិញអាគារសិក្សាអោយល្អដើម្បីសុខភាពសិស្ស។
ឯកឧត្តម អ៊ុំ រាត្រី បានតឿនរំលឹកដល់លោកគ្រូ-អ្នកគ្រូក្រោយពេលត្រឡប់ទៅវិញត្រូវណែនាំអោយសិស្សពាក់ម៉ាស់ការពារវីរូសឆ្លងតាមប្រព័ន្ធផ្លូវដង្ហើម ខណៈពេលដែលប្រទេសកម្ពុជាមិនទាន់កើតមានលើកជនជាតិកម្ពុជាឡើយ ត្រូវណែនាំដល់សិស្សត្រូវអនាម័យមុនបរិភោគអាហារការពារវីរូសឆ្លងតាមផ្លូវដង្ហើម។ ហើយលោកគ្រូ-អ្នកគ្រូត្រូវណែនាំសិស្សអោយប្រប្រើប្រាស់ស្លឹកឈូកនិងស្លឹកចេកកញ្ចប់បាយមកហូបសាលារៀនមិនត្រូវប្រើប្រាស់ថង់ផ្លាស្ទិក ឡើយ ដែលបណ្តាលអោយប៉ះពាល់បរិយាកាសនិងបរិស្ថានសុខាភាព៕