សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ដឹ​នាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០

03-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១០​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ (UPF)​ ស្តី​ពី​សន្តិភាព​ សន្តិសុខ​ និង​ការ​អភិវឌ្ឍ​មនុស្ស​ ដែល​រៀបចំ​ឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ​ (​កូរ៉េ​ខាងត្បូង​)​ រយៈពេល​ ៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ត្រូវ​ជួប​ជាមួយ​ លោក​ មូ​ន​ ចេ​អ៉ី​ន​ (Moon​ Jae-in)​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ក៏​ដូច​ជា​បញ្ហា​តំបន់​ និង​អន្តរជាតិ​ និង​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​ទៀត​។​ សម្តេច​តេ​ជោ​ ក៏​នឹង​អញ្ជើញ​ចូលរួម​ពិធី​ពិសារ​អាហារ​ថ្ងៃត្រង់​រៀបចំ​ដោយ​ លោក​ ជុង​ សៃ​ឃ្យូ​ន​ (Chung​ Sye-kyun)​ នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​ផង​ដែរ​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ លើ​មូលបទ​របស់​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ «​សន្តិភាព​ សន្តិសុខ​ និង​ការ​អភិវឌ្ឍ​មនុស្ស​»​ រួម​ជាមួយនឹង​ឥស្សរជន​បរទេស​មួយ​ចំនួន​ទៀត​ ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​២០២០​ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​៕​

 

ចំនួនអ្នកទស្សនា

    20526947

  • ថ្ងៃនេះ3771
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62611
  • ខែនេះ84491
  • ឆ្នាំនេះ84491
  • សរុប20526947