សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ដល់ទី​ក្រុង​សេ​អ៊ូ​ល​ ប្រទេស​កូរ៉េ​ ដោយ​សុ​វត្តិភាព​

03-February-2020 | ដោយ ពលមនសិការ

​សេ​អ៊ូ​ល​៖​ នៅ​ម៉ោង​១៥​នឹង​០៥​នាទី​(​ម៉ោង​នៅ​សេ​អ៊ូ​ល​ ត្រូវ​នឹង​ម៉ោង​១៣​នឹង​០៥​នាទី​ ម៉ោង​នៅ​ភ្នំពេញ​)​ ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ដល់ទី​ក្រុង​សេ​អ៊ូ​ល​ ប្រទេស​កូរ៉េ​ ដោយ​សុ​វត្តិភាព​ហើយ​ ដេ​ី​ម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ (UPF)​ ស្តី​ពី​សន្តិភាព​ សន្តិសុខ​ និង​ការ​អភិវឌ្ឍ​មនុស្ស​ ដែល​រៀបចំ​ឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ​ (​កូរ៉េ​ខាងត្បូង​)​ រយៈពេល​ ៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​

​អញ្ជើញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​សេ​អ៊ូ​ល​ ប្រទេស​កូរ៉េ​ វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ប​ត្រូវ​បាន​ទទួល​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទីបំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ ន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ និង​មន្ត្រី​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជា​ច្រើន​ទៀត​។​

​ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​កូរ៉េ​ខាងត្បូង​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ជួប​ប្រជុំ​ជាមួយ​ លោក​ មូ​ន​ ចេ​អ៊ី​ន​ (Moon​ Jae-in)​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ក៏​ដូច​ជា​បញ្ហា​តំបន់​ និង​អន្តរជាតិ​ ដែល​ជា​ការ​យកចិត្តទុកដាក់​រួម​៕​

 

 

ចំនួនអ្នកទស្សនា

    20527057

  • ថ្ងៃនេះ3881
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62721
  • ខែនេះ84601
  • ឆ្នាំនេះ84601
  • សរុប20527057