ក្រសួងការបរទេស​ រៀបចំ​ជា​ប្រព័ន្ធ​ទូរស័ព្ទ​ សំរាប់​មាតាបិតា​អាណាព្យាបាល​និស្សិត​ដែល​កំពុង​ស្នាក់​អាស្រ័យ​នៅ​ប្រទេស​ចិន​

04-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​នឹង​សភាពការណ៍​វិ​វ​ឌ្ឍ​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ សូម​ជម្រាប​ជូន​សាធារណជន​ មេត្តា​ជ្រាប​ដូច​ខាងក្រោម​៖

•​ ​កន្លង​មក​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ចំពោះ​ស្ថានការណ៍​វិ​វត្ត​នៃ​ការ​រាលដាល​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ​។​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​ អន្តរជាតិ​ និង​បណ្តា​ស្ថាន​តំណាង​របស់​កម្ពុជា​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ និង​ក្រសួងការបរទេស​ចិន​ ដើម្បី​តាមដាន​បច្ចុប្បន្នភាព​នៃ​សុខុមាលភាព​របស់​ពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
•​ ​ទន្ទឹម​នឹង​ការ​ផ្តល់​ទំនុកចិត្ត​លើ​ចំណាត់ការ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ចិន​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ណែនាំ​ឱ្យ​ស្ថាន​តំណាង​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ទាក់ទង​ជា​ប្រចាំ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ចិន​ ដើម្បី​ផ្ញើ​ជូន​និស្សិត​ខ្មែរ​នូវ​គ្រឿង​បរិក្ខារ​អនាម័យ​ចាំបាច់​នានា​។​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក៏​បាន​ទទួល​ការ​បញ្ជាក់​ប្រកបដោយ​ភាព​កក់ក្តៅ​ថា​ សាកលវិទ្យាល័យ​ចិន​បាន​ឧបត្ថម្ភ​ស្បៀង​និង​សម្ភារៈ​ចាំបាច់​នានា​ដល់​និស្សិត​ ហើយ​បាន​សំណូមពរ​អោយ​អនុវត្ត​ និង​គោរព​តាម​វិធានការ​បង្ការ​ និង​ទប់ស្កាត់​ដែល​អាជ្ញាធរ​ចិន​បាន​ដាក់​ចេញ​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ និង​សុខភាព​ផ្ទាល់ខ្លួន​ផង​ និង​សាធារណៈ​ផង​។​
•​ ​មក​ដល់​បច្ចុប្បន្ន​នេះ​ ពុំ​មាន​ករណី​ឆ្លង​មេរោគ​នេះ​លើ​ពលរដ្ឋ​ខ្មែរ​ទេ​។​
•​ ​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ និង​តាមដាន​សុខុមាលភាព​របស់​ពលរដ្ឋ​យើង​ ជា​ពិសេស​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ និង​សិក្សា​នៅ​ប្រទេស​ចិន​ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ស្ថាន​តំណាង​កម្ពុជា​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​បង្កើត​បណ្តាញ​ WeChat​ ជាមួយ​និស្សិត​ខ្មែរ​នៅ​តាម​តំបន់​នានា​ នៅ​ប្រទេស​ចិន​ ដើម្បី​សំរួល​ដល់​ទំនាក់ទំនង​ និង​ការ​ផ្តល់​ព័ត៌មាន​បាន​ទាន់​ពេលវេលា​។​

​ទន្ទឹម​នឹង​នេះ​ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ក៏​បាន​រៀបចំ​ជា​ប្រព័ន្ធ​ទូរស័ព្ទ​សំរាប់​មាតាបិតា​អាណាព្យាបាល​និស្សិត​ដែល​កំពុង​ស្នាក់​អាស្រ័យ​នៅ​ប្រទេស​ចិន​ ដែល​ចង់បាន​ព័ត៌មាន​បន្ថែម​ឬ​មាន​ចំ​ង​ល់​ទាក់ទង​នឹង​សុវត្ថិភាព​ និង​សុខភាព​និស្សិត​ តាម​លេខ​ទំនាក់ទំនង​ ដូច​ខាងក្រោម​៖
-​ ​លោក​ ជ័យ​ រ​ដ្ឋា​ ​077​ 575​ 807
-​ ​លោក​ យស​ សុ​ខេ​ម​រិ​ន​ ​012​ 445​ 959
-​ ​លោក​ ហន​ ឧសភា​ ​089​ 216​ 599​ ៕

 

​ ​ ​ ​ ​

ចំនួនអ្នកទស្សនា

    20527297

  • ថ្ងៃនេះ4121
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62961
  • ខែនេះ84841
  • ឆ្នាំនេះ84841
  • សរុប20527297