កិច្ចប្រជុំ​កែសម្រួល​សមាសភាព​នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​ ​កំណត់​និង​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​

04-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ចន្ទ​ ១០​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ទីស្តីការក្រសួង​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​បើក​កិច្ចប្រជុំ​កែសម្រួល​សមាសភាព​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ និង​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​មានការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​ និង​តំណាង​អភិបាល​ ២៥​រាជធានី​ខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​កែសម្រួល​សមាសភាព​ថ្នាក់ដឹកនាំ​គឺ​យោង​លើ​អនុ​ក្រិ​ត្យ​ លេខ​១៤១​ អន​ក្រ​.​បក​ ស្តី​ពី​ការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ ក្នុង​គោលបំណង​បំ​លាស់​ប្តូរ​មន្ត្រី​អនុវត្ត​ ដើម្បី​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ និង​បង្កើន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​

​បន្ថែម​ពីលើ​ការ​កែប្រែ​សមាសភាព​នេះ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ក៏​បាន​បង្ហាញ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ដោយ​ប្រើប្រាស់​កាមេរ៉ា​ និង​ជញ្ជីង​ស្វ័យប្រវត្ត​ ដើម្បី​ជា​យន្តការ​ទប់ស្កាត់​និង​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​ដែល​អាច​បញ្ជូន​ព័ត៌មាន​បាន​យ៉ាង​រហ័ស​ដល់​ថ្នាក់ដឹកនាំ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​ជាង​នេះ​ទៅ​ទៀត​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ក៏​បាន​ជូនដំណឹង​ដល់​សមាជិក​អង្គប្រជុំ​អំពី​គម្រោង​បង្កើត​កម្មវិធី​រាយការណ៍​យានយន្ត​ដឹក​លើស​ទម្ងន់​ និង​គ្រោះថ្នាក់​ចរាចរណ៍​តាម​រយៈ​ទូរ​សព្ទ​ដៃ​ ដូច​កម្មវិធី​ថែទាំ​ផ្លូវ​ Road​ Care​ Mobile​ App​។​ ក្នុង​កិច្ចប្រជុំ​នេះ​ក៏​ទទួល​បាន​ធាតុ​ចូល​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ​ ពី​ក្រសួង​ពាក់ព័ន្ធ​ និង​តំណាង​រដ្ឋបាល​ ទាំង​ ២៥​រាជធានី​ខេត្ត​ ដើម្បី​ស្វែងរក​យន្តការ​ ទប់ស្កាត់​បទល្មើស​នៃ​ការ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​។​

​គួរ​បញ្ជា្ក​ក់ថា​នេះ​ជា​ការ​កែសម្រួល​ទ្រង់ទ្រាយ​ធំ​លើ​មន្ត្រី​បំរើ​ការ​នៅ​អង្គភាព​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ មន្ត្រី​នៃ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្របសម្រួល​អចិន្ត្រៃយ៍​ និង​គណៈកម្មការ​សម្របសម្រួល​អចិន្ត្រៃយ៍​៕​

 

ចំនួនអ្នកទស្សនា

    20527387

  • ថ្ងៃនេះ4211
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63051
  • ខែនេះ84931
  • ឆ្នាំនេះ84931
  • សរុប20527387