មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៥​រូប​មក​ពី​ ក្រសួងបរិស្ថាន​ រួម​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​មេគង្គ​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​១២

04-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ តាម​រយៈ​ការ​អញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៥​រូប​មក​ពី​ ក្រសួងបរិស្ថាន​ រួម​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​មេគង្គ​ (​ប្រទេស​ឡាវ​ ថៃ​ និង​វៀតណាម​)​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រោម​កម្មវិធី​ បណ្តាញ​ផ្លាស់​ប្តូរ​សិស្ស​ និស្សិត​ និង​យុវជន​រវាង​ប្រទេស​ជប៉ុន​ និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា​JENESYS​ 2019​។​

​មន្ត្រី​ប្រតិភូ​ នឹង​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​នៅ​ក្រសួងបរិស្ថាន​ជប៉ុន​ និង​ទៅ​ទីក្រុង​តូ​យ៉ា​ម៉ា​ ដែល​ជាទី​ក្រុង​ធ្លាប់​មានបទពិសោធន៍​នៃ​ការ​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​ មន្ត្រី​ប្រតិភូ​ ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បរិស្ថាន​ខេត្ត​តូ​យ៉ា​ម៉ា​ និង​សារមន្ទីរ​ជម្ងឺ​អី​តៃ​អី​តៃ​ខេត្ត​តូ​យ៉ា​ម៉ា​ ដើម្បី​ស្វែង​យល់​ពី​បទ​ពិសោធន៍​ និង​បច្ចេកវិទ្យា​បរិស្ថាន​នៅ​ទីនោះ​។​ ពួក​គាត់​ក៏​នឹង​ទទួលយក​បទ​ពិសោធន៍​នៃ​វប្បធម៌​ជប៉ុន​តាម​រយៈ​ការ​ស្នាក់​នៅ​ជាមួយ​ក្រុម​គ្រ​សារ​ជនជាតិ​ជប៉ុន​ផង​ដែរ​។​សូម​មើល​តារាង​ព័ត៌មាន​លម្អិត​ស្តី​ពី​កាលបរិច្ឆេទ​ដែល​មាន​ភ្ជាប់​។​

​កម្មវិធី​ JENESYS​ មាន​គោលបំណង​ជម្រុញ​ការ​យល់​ដឹង​ និង​ការ​កសាង​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន​ និង​បណ្តា​ប្រទេស​ចូលរួម​ និង​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហប្រតិបត្តិការ​ និង​ចំណងមិត្តភាព​នា​ពេល​អនាគត​។​ តាម​រយៈ​កម្មវិធី​នេះ​ ក្រសួងការបរទេស​ជប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២១០០​នាក់​ហើយ​ តាំងពី​ឆ្នាំ​២០០៧​មក​។​

​យើងខ្ញុំ​សង្ឃឹមថា​អ្នកចូលរួម​នឹង​អាច​យល់​ដឹង​អំពី​ប្រទេស​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ ព្រមទាំង​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ទៅ​កាន់​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​វិល​ត្រលប់​មក​វិញ​ ៕


ចំនួនអ្នកទស្សនា

    20526877

  • ថ្ងៃនេះ3701
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62541
  • ខែនេះ84421
  • ឆ្នាំនេះ84421
  • សរុប20526877