កម្ពុជា​ប្រារព្ធ​ពិធី​គម្រប់​ខួប​៣០​ឆ្នាំ​ នៃ​ការ​ការពារ​សិទ្ធិ​កុមារ​ ដោយ​ធ្វើ​យុទ្ធនាការ​ ផ្តល់​សិទ្ធិ​ទាំងអស់​ដល់​កុមារ​គ្រប់​រូប​

04-February-2020 | ដោយ ពលមនសិការ

​បាត់ដំបង​៖​ កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ ដើម្បី​បន្ត​ការ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៣០​ នៃ​ អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​ ហៅ​កាត់​ថា​CRC​ ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​ បាន​មក​ជួបជុំ​គ្នា​ម្តងទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៅ​សាលា​បឋម​សិក្សា​ពីរ​ធ្នូ​ ក្នុង​ខេត្តបាត់ដំបង​ ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការ​ប្រារព្ធ​ពិធី​នេះ​គឺជា​ការ​ចាប់ផ្តើម​ថ្មី​ម្ដងទៀត​នៃ​យុទ្ធនាការ​ផ្តល់​សិទ្ធិ​ទាំងអស់​ដល់​កុមារ​គ្រប់​រូប​ ដោយ​មានការ​ចូលរួម​ពី​សហភាព​អឺរ៉ុប​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ អង្គការ​យូ​នី​សេ​ហ្វ​ អង្គការ​ Save​ the​ Children​ និង​បណ្ដាញ​ Child​ Rights​ Now​ Network​។​ យុទ្ធនាការ​នេះ​មាន​គោលបំណង​ព​ន្លឿ​ន​វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​ អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​ និង​ជម្រុញ​ឱ្យ​មានការ​អនុវត្ត​សកម្មភាព​ជាក់ស្ដែង​សម្រាប់​កុមារ​កម្ពុជា​។​

​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​គឺជា​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ​មួយ​ ដែល​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​ សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ជីវិត​កុមារ​នៅ​ទូ​ទាំង​ពិភពលោក​។​ អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​គឺជា​សន្ធិសញ្ញា​ សិទ្ធិ​មនុស្ស​ដែល​ទទួល​បាន​សច្ចាប័ន​ច្រើន​ជាងគេ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​ហើយ​រួម​បញ្ចូល​ទាំង​សិទ្ធិ​ សង្គម​ វប្បធម៌​ និង​សេដ្ឋកិច្ច​ក៏​ដូច​ជា​សិទ្ធិ​ស៊ី​វិល​ និង​សិទ្ធិ​នយោបាយ​ផង​ដែរ​។​ អនុសញ្ញា​នេះ​កំណត់​ និយម​ន័យ​ថា​ មនុស្ស​គ្រប់​រូប​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ ជា​ម្ចាស់​នៃ​សិទ្ធិ​មនុស្ស​ ហើយ​ត្រូវ​ទទួល​ បាន​កិច្ច​ការពារ​ និង​ការ​ផ្តល់​អំណាច​យ៉ាង​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​សិទ្ធិ​នេះ​ក្លាយជា​ការ​ពិត​សម្រាប់​កុមារ​គ្រប់​ រូប​។​

​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​១៩៩២​ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ ប្រទេស​កម្ពុជា​បាន​សម្រេច​នូវ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ធ្វើ​ឱ្យ​ ជីវិត​កុមារ​ប្រសើរ​ឡើង​។​ កុមា​រា​ និង​កុមារី​ជាង​៩៧%​ បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​បឋម​សិក្សា​ នេះ​ជា​ អត្រា​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ អត្រា​ស្លាប់​របស់​ទារក​និង​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​បាន​ថយ​ចុះ​ជាង​៧០%​ ហើយ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ប្រភព​ទឹក​ស្អាត​បាន​កើនឡើង​បី​ដង​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​។​

​ក្នុង​រយៈពេល​ដែល​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​មាន​អាយុកាល​ជាង​៣០​ឆ្នាំ​កន្លង​មកនេះ​ សហភាព​អឺរ៉ុប​ និង​ដៃគូ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​នេះ​ មាន​ដូច​ជាទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​ អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ អង្គការ​ Save​ the​ Children​ និង​អង្គការ​យូ​នី​សេ​ហ្វ​ បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ ប្រទេស​កម្ពុជា​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​កុមារ​ និង​សុខុមាលភាព​របស់​កុមារ​។​ ប៉ុន្តែ​នៅ​មាន​កិច្ចការ​ជា​ ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ ពីព្រោះ​ថា​ បើ​ផ្អែក​លើ​របាយការណ៍​ជាស​កល​ស្ដី​ពី​កុមារភាព​របស់​អង្គការ​ Save​ the​ Children​ ឆ្នាំ​២០១៩​ ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ទី​១២០​ នៃ​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ ១៧៦​ប្រទេស​។​ មិនមែន​កុមារ​គ្រប់​រូប​សុទ្ធតែ​ទទួល​បាន​ភាព​រីករាយ​រហូត​ក្នុង​វ័យ​កុមារភាព​នោះ​ទេ​ ហើយ​ភាព​សប្បាយ​រីករាយ​របស់​ពួក​គេ​ភាគច្រើន​គឺ​មាន​រយៈពេល​ខ្លី​។​ កុមារ​មិន​ទទួល​បានការ​អប់រំ​សម​ ស្រប​ទៅ​តាម​ស្ដង់ដា​ដែល​ពួក​គេ​គួរ​ទទួល​បាន​នោះ​ទេ​ ហើយ​បញ្ហា​នៃ​ការ​ការពារ​ក៏​នៅ​មាន​លក្ខណៈ​ ទូទៅ​ដែរ​ ដោយ​កុមារ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​បាន​រាយការណ៍​ថា​ពួក​គេ​បាន​ទទួល​រង​នូវ​អំពើ​ហឹ​ង្សា​ មួយ​ចំនួន​។​

​ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​រក្សា​កុមារ​ទាំងអស់​ឱ្យ​មាន​សុវត្ថិភាព​ ផ្ដល់​ការ​ចិញ្ចឹម​បីបាច់​ និង​ការ​អប់រំ​ ហើយ​ផ្ដល់​នូវ​ឱកាស​ពិសេស​ដើម្បី​ធ្វើ​ឱ្យ​សិទ្ធិ​កុមារ​ ក្លាយជា​អាទិភាព​ចម្បង​បំផុត​នៃ​ផែនការ​ជាតិ​ និង​ផែនការអភិវឌ្ឍន៍​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ព្រឹត្តិការណ៍​ នេះ​ក៏​បង្ហាញ​ផង​ដែរ​ពី​ឆន្ទៈ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​នៅ​តាម​ជនបទ​ដើម្បី​ធ្វើ​អោយ​គោលដៅ​ទាំងនេះ​ក្លាយជា​ការ​ពិត​។​

​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ដោយ​ការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​របស់​លោក​ Franck​ VIAULT​ ជា​អគ្គ​ទីប្រឹក្សា​ និង​ជា​ប្រធាន​សហប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ក្នុង​នាម​ដៃគូ​អភិវឌ្ឍន៍​ ទាំងអស់​ និង​សុន្ទរកថា​របស់​លោក​ជំទាវ​ ផា​វ៉ា​ន់​ សា​កឿ​ត​ ជា​អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ ស្ត្រី​ និង​កុមារ​ខេត្តបាត់ដំបង​ និង​ជា​សមាជិការ​ក្រុមប្រឹក្សា​ខេត្ត​។​ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​អ្នក​ តំណាង​មក​ពី​ទីភ្នាក់ងារ​ USAID​ និង​អង្គការ​ Save​ the​ Children​ ផង​ដែរ​ ។​

​លោក​ Franck​ VIAULT​ មាន​ប្រសាសន៍​ថា​៖​ “​យើង​រីករាយ​ណាស់​ដែល​បាន​ប្រារព្ធ​ខួប​ទី​៣០​ ឆ្នាំ​នៃ​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ជាមួយ​អ្នក​ទាំងអស់​គ្នា​នៅ​ខេត្តបាត់ដំបង​។​ អនុសញ្ញា​នេះ​ គឺ​ធានា​ឱ្យ​មាន​ ការ​អនុវត្តន៍​កាន់តែ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​កុមារ​នៅ​ទូ​ទាំង​ពិភពលោក​។​ វា​បាន​ជម្រុញ​ឱ្យ​សហភាព​អឺរ៉ុប​ និង​រដ្ឋ​សមាជិក​របស់​ខ្លួន​ផ្លាស់​ប្តូរ​ច្បាប់​គោលនយោបាយ​ និង​ការ​អនុវត្ត​ដែល​មាន​គោលបំណង​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​របស់​កុមារ​។​

​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ផ្តល់​ឱ្យ​កុមារ​គ្រប់​រូប​នូវ​កម្រិតជីវភាព​ប្រសើរ​ឡើង​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ទាំង​សរីរាង្គ​រាង​កាយ​ ផ្លូវចិត្ត​ ស្មារតី​ ការ​អភិវឌ្ឍ​សីលធម៌​ និង​សង្គម​ រួម​ទាំង​ការ​ទទួល​បានការ​អប់រំ​ផង​ដែរ​។​ ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សម្រេច​គោលដៅ​ទាំងនេះ​។​ ដូច្នេះ​ សូម​យកចិត្តទុកដាក់​ទាំងអស់​គ្នា​ទៅ​លើ​សកម្មភាព​នៅ​ពេល​ ខាង​មុខ​ ដែល​យើង​នឹង​ត្រូវធ្វើ​ដើម្បី​បន្ដ​អនុវត្ត​សិទ្ធិ​កុមារ​ឱ្យ​ទទួល​បាន​ផ្លែផ្កា​ថែម​ទៀត​។​ សូម​គាំទ្រ​ពួក​គេ​ និង​ចូលរួម​ប្រឡូក​ការងារ​ជាមួយ​ពួក​គេ​។​”​

​លោក​ Cristian​ Munduate​ តំណាង​ឱ្យ​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖​ “៣០​ឆ្នាំ​មុន​នេះ​ ប្រជាជាតិ​នានា​ទូ​ទាំង​ពិភពលោក​បាន​ធ្វើការ​សន្យា​មួយ​ដល់​កុមារ​ទាំងឡាយ​នៅ​ក្នុង​ ពិភពលោក​ជា​ការ​សន្យា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​។​ ពួក​គេ​បាន​សន្យា​ថា​នឹង​ផ្ដល់​នូវ​ ពិភពលោក​មួយ​ដែល​កុមារ​ទាំងអស់​មាន​សិទ្ធិ​ដូច​មនុស្ស​ពេញវ័យ​ដែរ​ ដូច​ជា​ការ​ទទួល​បាន​នូវ​ សុខុមាលភាព​ អាហារូបត្ថម្ភ​ ការ​អប់រំ​ ទឹក​ស្អាត​ អនាម័យ​ និង​ការ​ការពារ​ជាដើម​ នោះ​គឺ​ពិភពលោក​ មួយ​ដែល​សំលេង​របស់​កុមារ​មាន​សារៈសំខាន់​ និង​ជា​ពិភព​មួយ​ដែល​កុមារ​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​។​ វា​ពិតជា​សំខាន់​ណាស់​ដែល​មនុស្ស​គ្រប់​គ្នា​ ជា​ពិសេស​កុមារ​ត្រូវ​យល់​ដឹង​ អំពី​សិទ្ធិ​ទាំងនេះ​។​ នៅ​ពេល​ដែល​យើង​ដឹង​ច្បាស់​ពី​សិទ្ធិ​របស់​យើង​ យើង​អាច​ដើរតួ​នាទី​យ៉ាង​សកម្ម​ ក្នុង​ការ​អនុវត្ត​ និង​អាច​ធ្វើ​ឱ្យ​សិទ្ធ​ទាំងនោះ​ក្លាយទៅជា​ការ​ពិត​បាន​។​ អង្គការ​យូ​នី​សេ​ហ្វ​ពិតជា​មាន​ មោទនភាព​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ សហភាព​អឺរ៉ុប​ ទីភ្នាក់ងារ​ USAID​ អង្គការ​ Save​ the​ Children​ និង​ដៃគូ​ដទៃ​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​កុមារ​គ្រប់​រូប​យល់​ដឹង​ច្បាស់​ពី​សិទ្ធិ​ទាំងអស់​ នេះ​!”

​លោកស្រី​ Elizabeth​ Pearce​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ Save​ the​ Children​ បាន​មាន​ប្រសាសន៍​ថា​៖​ “​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​មិន​ត្រឹមតែ​ទទួលស្គាល់​ ថា​កុមារ​មាន​សិ​ទិ្ធ​ជា​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ក៏​មាន​សិទ្ធិ​ពិសេស​បន្ថែម​ទៀត​ផង​ដែរ​ ដោយសារ​ តែ​ភាព​រង​គ្រោះ​ដែល​កុមារ​បាន​ជួប​ប្រទះ​មានការ​កើនឡើង​ ទៅ​តាម​អាយុ​របស់​ពួក​គេ​។​ អនុសញ្ញា​ស្ដី​ពី​ សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ថា​ កុមារ​គឺ​មិនមែន​ជា​ “​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ ពេញវ័យ​”​ ទេ​ ប៉ុន្តែ​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​បញ្ចេញ​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​ ហើយ​អនុសញ្ញា​នេះ​ ក៏​កំណត់​នូវ​បទដ្ឋាន​ និង​គោលការណ៍​ជា​អប្បបរមា​ដែល​សង្គម​នីមួយៗ​គួរតែ​ប្រព្រឹត្ត​ចំពោះ​កុមារ​ គ្រប់​រូប​។​ អង្គការ​ Save​ the​ Children​ កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ និង​ដៃគូ​ ផ្សេង​ទៀត​ដើម្បី​គាំទ្រ​ដល់​កុមារ​ឱ្យ​ទទួល​បាន​ សិទ្ធិ​រស់រាន​មានជីវិត​ ការ​ការពារ​ ការ​អភិវឌ្ឍ​ និង​ការ​ចូលរួម​។​”​

​កុមារ​ជាង​៣០០​នាក់​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ក៏​បានឮ​ពី​សមាជិក​សហគមន៍​របស់​ ពួក​គេ​ដូច​ជា​នាយក​សាលា​បឋម​សិក្សា​ពីរ​ធ្នូ​ និង​តំណាង​កុមារ​ពីរ​នាក់​គឺ​ កុមា​រា​ ទោម​ រតន​វង្ស​ &​ កុមារី​ ចាន់​ ភី​នុ​ ដែល​បាន​ចែករំលែក​រឿងរ៉ាវ​ និង​បង្ហាញ​ថា​ តើ​សិទ្ធិ​កុមារ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ពួក​គេ​។​ ព្រឹត្តិការណ៍​ដែល​មានឈ្មោះ​ថា​ផ្តល់​សិទ្ធិ​ទាំងអស់​ដល់​កុមារ​គ្រប់​រូប​ គឺ​ពោរពេញ​ទៅ​ដោយ​សកម្មភាព​ ដែល​បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​សម្រាប់​កុមារ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​។​ កម្មវិធី​នេះ​បាន​ ចាប់ផ្តើម​ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ ក្នុង​ពេល​នោះ​ អ្នកចូលរួម​បាន​សប្បាយ​រីករាយ​ និង​ការ​សម្តែង​របាំ​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ ការ​សម្ដែង​សៀ​ក​រហស្សកម្ម​ និង​ក្រុម​របាំ​ Tiny​ Toones​។​

កុមារ​គឺជា​តួអង្គ​សំខាន់​បំផុត​នៃ​ព្រឹត្តិការណ៍​នេះ​ ហើយ​ពួក​គេ​មាន​ភាព​រីករាយ​ក្នុង​ការ​ចូលរួម​ បង្ហាញ​នូវ​សិល្បៈ​ និង​សិប្បកម្ម​ ការ​ចូលរួម​លេង​កំសាន្ត​ជាមួយ​ក្រុម​របាំ​ប្រពៃណី​ និង​ការ​រាំ​ហ៊ី​ប​ហប​ ការ​រៀបចំ​តុបតែង​ប៉េងប៉ោង​ និង​មើល​ការ​សម្តែង​សៀ​ក​ ទន្ទឹម​នឹង​នោះ​ពួក​គេ​ក៏​អាច​លេង​កម្សាន្ត​ សប្បាយ​ជាមួយ​មិត្តភក្តិ​របស់​ពួក​គេ​ និង​ការ​ចូលរួម​ការ​ពិភាក្សា​ផ្សេងៗ​ទៀត​ផង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទៅ​កាន់​៖

ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​Pok​ Poun,​ Communications​ -​ Pok.poun@eeas.europa.eu

UNICEF
Bunly​ Meas,​ Communication​ Specialist,​ UNICEF​ Cambodia,
Email:​ bmeas@unicef.org​ ,​ Mobile:​ +855​ (0)​ 12​ 733​ 909

Save​ The​ Children
Gloria​ Doñate,​ Director​ of​ Strategic​ Program​ Development​ and​ Impact
Email:​ gloria.donate@savethechildren.org​ ,​ Mobile:​ +855​ (0)​ 99477871

ចំនួនអ្នកទស្សនា

    20527487

  • ថ្ងៃនេះ4311
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63151
  • ខែនេះ85031
  • ឆ្នាំនេះ85031
  • សរុប20527487