លោក​ឧត្តមសេនីយ៍ទោ​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ ជំរុញ​ឱ្យ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ និង​កម្លាំង​នគរបាល​តាម​ប៉ុស្តិ៍​ និង​កម្លាំង​ការិយាល័យ​ជំនាញ​ត្រូវ​យកចិត្ត​ដាក់​បំផុត​ទៅ​លើ​ការងារ​ប្រឆាំង​គ្រឿងញៀន​

04-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ការ​ដឹកនាំ​ការងារ​ពង្រឹង​អនុវត្ត​ផែនការ​ប្រឆាំង​គ្រឿងញៀន​នៅ​មូលដ្ឋាន​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​។​ កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក​ឧត្តម​ សេនីយ៍​ទោ​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ ក្នុង​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ លោក​អធិការ​ អធិការ​ង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​ និង​លោកនាយ​ នាយ​រង​នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​សង្កាត់​ទាំង​៧​ នៃ​ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ដោយ​ជំរុញ​ឱ្យ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ និង​កម្លាំង​នគរបាល​តាម​ប៉ុស្តិ៍​ និង​កម្លាំង​ការិយាល័យ​ជំនាញ​ត្រូវ​យកចិត្ត​ដាក់​បំផុត​ទៅ​លើ​ការងារ​ប្រឆាំង​គ្រឿងញៀន​។​ ពីព្រោះ​គ្រឿងញៀន​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​និង​បាន​បង្ក​ប៉ះពាល់​អសន្តិសុខ​ ក៏​ដូច​រង​ផល​ប៉ះពាល់​អនាគត​យុវជន​ជំនាន់​ក្រោយ​។​ កិច្ច​ការងារ​ប្រឆាំង​គ្រឿងញៀន​ទទួល​បាន​លទ្ធផល​កម្លាំង​ពាក់ព័ន្ធ​ត្រូវ​ស្រាវជ្រាវ​ស៊ើបអង្កេត​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​គ្រឿង​ឱ្យ​បាន​ច្បាស់លាស់​មុន​និង​ឈាន​ចេញ​ប្រតិបត្តិការ​។​

លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ក៏​បាន​លើក​ឡើង​ទៀត​ថា​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​នេះ​ផង​ដែរ​រាល់​នៃ​កិច្ចប្រជុំ​នៅ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ តែងតែមាន​ប្រសាសន៍​អំពី​ការ​យកចិត្តទុកដាក់​និង​ដាក់​ចេញ​នូវ​ផែនការ​ក៏​ដូច​ជា​បទបញ្ជា​ឱ្យ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ត្រូវ​អនុវត្ត​ការងារ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។​

​លោក​ឧត្តម​ សេនីយ៍​ទោ​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ ក៏​បាន​លើក​និង​វាយតម្លៃ​ខ្ពស់​ដែល​កន្លង​មក​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ បាន​ធ្វើ​សកម្មភាព​ចេញ​បង្ក្រាប​គ្រឿងញៀន​សម្រេច​បាន​លទ្ធផល​ជា​បន្តបន្ទាប់​នាំ​ឱ្យ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​កិច្ច​ការងារ​នេះ​ត្រូវ​តែ​បន្ត​អនុវត្ត​ជា​ប្រចាំ​ដោយ​មិន​ដកថយ​នោះ​ឡើយ​៕​

 

ចំនួនអ្នកទស្សនា

    20527607

  • ថ្ងៃនេះ4431
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63271
  • ខែនេះ85151
  • ឆ្នាំនេះ85151
  • សរុប20527607