លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ ធ្វើ​ពិធីបួងសួង​ ប្រោស​ព្រំ​ ប្រសិទ្ធី​សុំ​សេចក្តីសុខ​ រូបសំណាក់​តោ​ ដែល​មាន​អាយុកាល​ជិត​ពាន់​ឆ្នាំ​ ដែល​ជីក​ប្រទះ​ឃើញ​ នៅ​ប្រាសាទ​មេបុណ្យ​

04-February-2020 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ រូបសំណាក់​តោ​ ដែល​មាន​អាយុកាល​ជិត​ពាន់​ឆ្នាំ​ ដែល​ជីក​ប្រទះ​ឃើញ​ត្រូវ​បាន​ធ្វើ​ពិធីបួងសួង​ប្រោស​ព្រំ​ប្រសិទ្ធី​សុំ​សេចក្តីសុខ​ និង​សន្តិភាព​ នៅ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ប្រាសាទ​មេបុណ្យ​ ស្ថិត​ឃុំ​បន្ទាយឆ្មា​ ស្រុក​ថ្មពួក​។​

​​លោក​ ឌៀប​ ឈួ​ន​ អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​ថា​៖​តោ​ដែល​មាន​អាយុកាល​ជិត​ពាន់​ឆ្នាំ​ ដែល​ជីក​ប្រទះ​ឃើញ​នៅ​បាយ​រាយ​ណ៍​ប្រាសាទ​មេបុណ្យ​កាលពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ត្រូវ​បាន​យក​ម៉ាស៊ីន​សន្ទូច​យក​ឡើង​លើ​ហើយ​ត្រូវ​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ ភរិយា​ លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើ​ពិធីបួងសួង​ ប្រោស​ព្រំ​ ប្រសិទ្ធី​សុំ​សេចក្តីសុខ​និង​សន្តិភាព​នៅ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​ដែល​ប្រទះ​ឃើញ​តោ​ទំងន់​ជិត​១​តោន​នេះ​ គឺ​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​ និង​អាជ្ញាធរ​ខេត្ត​ ស្រុក​និង​មន្ទី​ជំនាញ​បាន​ធ្វើ​បើក​ការដ្ឋាន​ស្តារ​បារាយ​រណ៍​ប្រាសាទ​មេបុណ្យ​កសិន​ទឹក​ជុំវិញ​ប្រាសាទ​មេបុណ្យ​ដែល​គោ​គរាក​។​

​លោក​ ឌៀប​ ឈួ​ន​ បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​បើក​ការដ្ឋាន​ស្តា​បារាយ​រណ៍​ចាប់ពី​ថ្ងៃ​ទី​០២​ដល់​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បាន​ប្រទះ​ឃើញ​រូបសំណាក់​តោ​បាន​យក​ម៉ាស៊ីន​សន្ទូច​យក​ឡើង​លើ​ឃើញ​តោ​ធ្វើ​អំពី​ថ្មភក់​ ដែល​មាន​អាយុកាល​ជិត​ពាន់​ឆ្នាំ​មាន​រូបរាង​នៅ​ល្អ​ស្អាត​ដែល​ធ្វើ​អំពី​ថ្ម​ភួ​ក​មានកំ​ពស់​១,៩០​ម៉ែត្រ​ បណ្តោយ​៨៨​សង់ទីម៉ែត្រ​ ទទឹង​៧២​សង់ទីម៉ែត្រ​ ដែល​មាន​ទំងន់​ជិត​១​តោន​ ៕


ចំនួនអ្នកទស្សនា

    20527397

  • ថ្ងៃនេះ4221
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63061
  • ខែនេះ84941
  • ឆ្នាំនេះ84941
  • សរុប20527397