ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​

04-February-2020 | ដោយ ពលមនសិការ

កំពង់ចាម​៖​ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​លក់​ឆ្នោត​វៀតណាម​)​ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ ណុ​ច​ ឡូត​ ស្ថិត​នៅ​ភូមិ​បឹង​ត្រាវ​ ឃុំ​សូរ​គង​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​។​

​លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បានឱ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ លោក​បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ នគរបាល​ស្រុក​កងមាស​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ថា​ញ់​ សុខ​វុន​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ទៅ​បង្ក្រាប​ករណី​លើ​ភ្លាមៗ​។​

​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ស៊ី​ ប្រូ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​អន្លុង​អក​ ឃុំ​សូ​គង​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ទី​២-​ឈ្មោះ​ ណុ​ច​ សុខ​ហ៊​ន់​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​បឹង​ត្រាវ​ ឃុំ​សូ​គង​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​។​

​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​៖១-​ក្រដាស់​កត់​កន្ទុយលេខ​ឆ្នោត​ ចំនួន​៥៥​សន្លឹក​,​ ២-​សៀវភៅ​កត់​លេខ​ឆ្នោត​ ចំនួន​០១​ក្បាល​,​ ៣-​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​,​ ៤-​ប្រាក់​រៀល​ចំនួន​១០០០០០០​រៀល​ (​មួយ​លាន​រៀល​)​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​របស់​លោក​ ហួត​ វុ​ទ្ធី​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ៕

ចំនួនអ្នកទស្សនា

    20527037

  • ថ្ងៃនេះ3861
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62701
  • ខែនេះ84581
  • ឆ្នាំនេះ84581
  • សរុប20527037