អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះ MOU ជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី

05-February-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ នាថ្ងៃព្រឹកទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅសាលប្រជុំពិសេស នៃវិមានព្រឹទ្ធសភា។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរយៈពេល ០៣ឆ្នាំ ក្នុងការបង្កើតទំនាក់ទំនង កិច្ចសហប្រតិបតិ្តការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ការបណ្តុះបណ្តាល ការរៀបចំព្រឹតិ្តការណ៍ និងការចែករំលែកផ្សព្វផ្សាយចំណេះដឹង និងព័ត៌មាន ៕

 

ចំនួនអ្នកទស្សនា

    20527237

  • ថ្ងៃនេះ4061
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62901
  • ខែនេះ84781
  • ឆ្នាំនេះ84781
  • សរុប20527237