ភ្នំពេញ៖ លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១១នឹង៣០នាទី មានជនបរទេសម្នាក់ បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ។
លោកនាយការិយាល័យបន្តថាជនបរទេសខាងលើឈ្មោះ NAKAKANDE JOSEPHINE ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិអ៊ុយហ្គាន់ដា។ លោកបន្ថែមថាជនបរទេសខាងលើលួចចូលព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងពីប្រទេសថៃ មកប្រទេសកម្ពុជា(ប៉ោយប៉ែត) កាលពីថ្ងៃទី៣០.០១.២០២០។ បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕