ភ្នំពេញ៖ ជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀន៤គីឡូក្រាម ត្រូវបានកម្លាំងកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៨) ស្រាវជ្រាវឃាត់ខ្លួន។ ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១០នឹង៤៥នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅណុចក្នុងស្ថានីយប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា តាមច្រកត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថាជនសង្ស័យ ឈ្មោះ សែង ច័ន្ទដួងចៃ(SENG CHANH DOUANGCHAY ) ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិ ឡាវ Passport : PA 0211509។ វត្ថុតាងដកហូតៈ សារធាតុញៀនមេតំហ្វេតាមីន(ICE) ៤កញ្ចប់ធំ ទម្ងន់៤គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅមន្ទីរប្រឆាំងគ្រឿងញៀ នៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសាកសួរយកចម្លើយ ស្វែងរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕