នាយអាវុធហត្ថរាជធានីភ្នំពេញ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ទទួលបានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង

06-February-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ ០១រូប ដែលកំពុងចូលសម្រាកព្យាបាល ជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត គឺលោកឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយការឈឺឆ្អាលនិងយកចិត្តទុកដាក់បំផុត។ 

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏នាំយកនូវ ថវិកា ទឹកសុទ្ធ ភេសជ្ជ:ចម្រុះ និង ផ្លែឈើស្រស់ ជូនដល់អ្នកជម្ងឺជាអំណោយសួរសុខទុក្ខផងដែរ៕

 

ចំនួនអ្នកទស្សនា

    20526927

  • ថ្ងៃនេះ3751
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62591
  • ខែនេះ84471
  • ឆ្នាំនេះ84471
  • សរុប20526927